ពិធីសំណេះសំណាល និងប្រកាសចាត់តាំង លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម

0

(កំពង់ចាម) ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសចាត់តាំង លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ។

ពិធីនេះត្រូវបានរៀបចំធ្វើនៅសាលប្រជុំ សសរ១០០ សម្តេចតេជោ នាព្រឹកថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកចំការលើ និងស្រុកស្ទឹងត្រង់ លោក ខៀវ កាញារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន លោក ប៉ាន សូរស័ក្តិ អនុប្រធានទី១ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងស្រុកព្រៃឈរ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ និងគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម លោក ហង់ជួន ណារ៉ុន ប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកកងមាស លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណបក្សខេត្តកំពង់ចាម លោក ខ្លូត ផន អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម លោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រខេត្តកំពង់ចាមព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់ជាតិ និងសមាជិក សមាជិកា សមាជិកាគណបក្សចូលរួមប្រមាណ ៥០០នាក់។
សូមបញ្ជាក់ថា, បន្ទាប់ពីប្រកាសចាត់តាំង លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម គឺមានការគាំទ្រ និងបានបង្ហោះលើ facebook ព្រោងព្រាត ពីសកម្មជនគណបក្សប្រជាជនកម្ពុជា ក្រុមការងារចុះជួយតាមបណ្តា ភូមិ សង្កាត់-ក្រុង-ស្រុក ខេត្ត ៕

Leave A Reply

Your email address will not be published.