អគារសិក្សាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិននិងឯកឧត្តម វង សូត និងលោកជំទាវសម្រេចបាន៨០%

0

ខេត្តត្បូងឃ្មុំ ៖ អគារសាលាមត្តេយ្យសិក្សា ស្ថិតនៅសាលាបឋមសិក្សាសឹ្ទងតូច ភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដំណើរការសាងសង់សម្រេចបាន៨០ភាគរយ ។
ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យដំណើរសាងសង់អគារសាលាមត្តេយ្យសិក្សា ស្ថិតនៅសាលាបឋមសិក្សាសឹ្ទងតូច ទំហំទទឹង ៩.២ម៉ែត្រ គុណនឹងបណ្តោយ ៣៦.៣ម៉ែត្រ ស្មើនឹង ៤បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​និងលោកជំទាវ ៕

Leave A Reply

Your email address will not be published.