មហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការស៊ែរចែករំលែករូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់លោក ឌួង ឆាយ និងនារីស្រស់ស្អាតម្នាក់!

0

(ភ្នំពេញ) ៖ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញមានការស៊ែចែករំលែករូបភាពនៃពិធីភ្ជាប់ពាក្យរវាងលោក ឌួង ឆាយ និងនារីស្រស់ស្អាតម្នាក់ ដែលគេសន្មត់ថាជាអនាគតភរិយារបស់លោក ។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២នេះ ដោយមានការចូលរួមអបអរពីសំណាក់បងប្អូននិងចាស់ទុំព្រមទាំងសាច់ញាតិទាំងសងខាង។ នារីដែលជាគូដណ្តឹងលោក ឌួង ឆាយ មានឈ្មោះ ហ៊ ម៉ីលី ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមហាជនទូទៅបានសម្តែងការភ្ញាក់ផ្អើលបន្ទប់ពីមានការស៊ែរចែករំលែករូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់លោក ឌួង ឆាយ និងនារីស្រស់ស្អាតវ័យប្រហែលគ្នា។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Net Sophonា arynary ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកដោយអមជាមួយសំណេរចូលរួមអបអរថា កម្មពិធីពិសាស្លាដកកន្សែងក្មួយស្រី ជាមួយគ្នានេះ ក៏មានមហាជននិងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរ និងជួនពរដល់លោក ឌួង ឆាយ និងអនាគតភរិយាឲ្យស្រលាញ់គ្នារហូតផងដែរ៕

Leave A Reply

Your email address will not be published.