កម្លាំងអធិការដ្ឋាននគរបាលទាំង១០ ក្រុង ស្រុក នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះ ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពេលបុណ្យភ្ជុំ និងកាន់បិណ្ឌ
(កំពង់ចាម) ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ជាពេលបុណ្យភ្ជុំ និងកាន់បិណ្ឌ លោកអធិការនគរបាលទាំង១០ ក្រុង ស្រុក បានចាត់កម្លាំងនគរបាលឱ្យសហរការជាមួយអាជ្ញាធរមូលដ្ឋាន ចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ ទីប្រជុំជន ផ្សារ តាមទីវត្តអារាម និងល្បាតចល័តតាមគោលដៅ សំខាន់ៗ ភូមិសាស្ត្រដាច់ស្រយាល គោលដៅងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសកុំឱ្យកើតមាន ពិសេសបង្ការទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។
ឆ្លៀតក្នុងពេលបំពេញបេសកកម្មការងារ សមត្ថកិច្ចយើង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងយ័ត្ន ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឱ្យបានល្អ ពិសេសអ្នកធ្វើដំណើរកុំឱ្យបើកបរក្នុងស្ថានភាពស្រវឹង ( មានជាតិអាល់កុល ) ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ មូ៉តូត្រូវដាក់កញ្ចក់មើលក្រោយ ត្រូវមានស្លាកលេខ កុំប្រើប្រាស់សុីម៉ាំងកែឆ្នៃ មិនត្រូវបំពាក់ភ្លើងខុសបច្ចេកទេស ៕