ជនចំណាកស្រុក ៦ នាក់ រួមទាំងទារក ២ នាក់ និងកុមារ ៣ នាក់បានស្លាប់នៅសមុទ្រ Aegean ដោយសារកងកម្លាំងក្រិក!

0

 

ក្រសួង​មហាផ្ទៃ​តួកគី​បាន​និយាយ​ថា ជន​ចំណាក​ស្រុក​ខុសច្បាប់ប្រាំមួយ​នាក់​រួម​ទាំង​ទារក​ពីរ​នាក់ និង​កុមារ​បី​នាក់​បាន​ស្លាប់បាត់​បង់​ជីវិត កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​កង​កម្លាំង​ក្រិក​បាន​រុញ​ពួកគេ​ត្រឡប់​ទៅ​ដែន​ទឹក​ទួរគី​វិញក្នុង​តំបន់ Aegean។

សេចក្តីរាយការណ៍បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រទួរគីបានរកឃើញសាកសពរបស់ជនចំណាកស្រុកចំនួន ៦ នាក់ក្នុងនោះមានស្ត្រីម្នាក់ និងបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៦៦ នាក់នៅលើក្បូនជីវិតចំនួន ៤ នៅឯឆ្នេរសមុទ្រ Marmaris ។

ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះបានប្រាប់មន្ត្រីឆ្មាំឆ្នេរសមុទ្រទួរគីថាពួកគេត្រូវបានរុញត្រឡប់ទៅដែនទឹកទួរគីវិញដោយកងកម្លាំងក្រិក ខណៈដែលពួកគេកំពុងធ្វើដំណើរលើទូកចំនួនបួន។

អង្គភាពឆ្មាំឆ្នេរសមុទ្រទួរគីត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗជាមួយនឹងឧទ្ធម្ភាគចក្រ យន្តហោះឆ្មាំឆ្នេរសមុទ្រ និងទូកឆ្មាំឆ្នេរសមុទ្រផងដែរ។

ទីក្រុងអង់ការ៉ា និងក្រុមសិទ្ធិមនុស្សសកលបានថ្កោលទោសម្តងហើយម្តងទៀតនូវការអនុវត្តខុសច្បាប់របស់ប្រទេសក្រិចក្នុងការរុញច្រាន អ្នកស្វែងរកសិទ្ធិជ្រកកោនឱ្យត្រឡប់ទៅក្នុងដែនទឹកទួរគីវិញ ហើយបដិសេធមិនឱ្យពួកគេចូលប្រទេសក្រិក ដោយនិយាយថាវាបំពានលើតម្លៃមនុស្សធម៌ និងច្បាប់អន្តរជាតិដោយធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតជនចំណាកស្រុកដែលងាយរងគ្រោះ រួមទាំងស្ត្រី និងកុមារ។

គួរបញ្ជាក់ថា Türkiye គឺជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលចង់ឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុបដើម្បីចាប់ផ្តើមជីវិតថ្មី ជាពិសេសអ្នកដែលរត់គេចពីសង្គ្រាម និងការបៀតបៀន៕

Leave A Reply

Your email address will not be published.