បង្រ្កាបរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំង ឈ្មោះ តុលា ទៀតហើយ!
ខេត្តព្រះវិហារ ៖ រថយន្តក្រុមឈ្មួញជើងខ្លាំងដឹកឈើទាំងថ្ងៃ ចេញពីភូមិ ឈ្មួន ឃុំ រុៈរាន់ ស្រុករវៀង ខេត្តព្រៈវិហារ ត្រូវបានរដ្ឋបាលព្រៃឈើផ្នែក សង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងនគរបាលស្រុករវៀង ដោយមានការចូលរួមរបស់អ្នកសាព័ត៍មានផងដែរ ស្ទាក់ចាប់បង្រ្កាបបាន រថយន្តម៉ាកសុីណា ពណ៍សរ ពាក់ផ្លាកលេខ ភ្នំពេញ2AG 5766 ដែលគេស្គាល់ថា ជារថយន្តដឹកឈើឈ្មួញជើងខ្លាំងឈ្មោះ តុលា ដែលជាឈ្មួញដុៈស្លែប្រចាំខេត្តព្រៈវិហារ។
ប្រតិបត្តិតាមបង្ក្រាបរថយន្តដឹកឈើខាងលើនេះ ធ្វើឡើងវេលាម៉ោង ៤,៤៦នាទី រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រៈវិហារ ។
គួរំលឹកផងដែរថា កាលខែមុន ក្រុមរថយន្តដឹកឈើនេះបានផ្នែករដ្ឋបាលព្រៃឈើរវៀង ចាប់បាន2រឿង កាលនោះក្រុមឈ្មួញចង់ធ្វើសកម្មភាពរំដោះយកឡានដឹកឈើពីសមត្ថកិច្ចវិញ តែសំណាងល្អ លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រៈវិហារ ដឹកនាំកម្លាំងអាវុធហត្ថខេត្តនឹងអាវុធហត្ថស្រុកចុៈទៅទាន់ កុំអីអាចប្រឈមដល់អាយុជីវិតរបស់សមត្ថកិច្ច ។
ករណីនេះរថយន្តដឹកបទល្មើសត្រូវបានចាក់សោជាប់ សមត្ថកិច្ចកំពង់យកជាងទៅដោះសោ ដើម្បីនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ចាត់ការទៅតាមច្បាប់ ៕