សម្ដេចក្រឡាហោមៈ ចេញលិខិតបញ្ជាបេសកកម្ម ឱ្យលោក សុខ ផល បង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទ!

0

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤.០៩.២០២២។
បានចេញលិខិតបង្គាប់ការមួយ ដោយចាត់ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អោយដឹកនាំសហការបង្ក្រាបបទល្មើសល្បែង ស៉ីសង់គ្រប់ប្រភេទ នៅទូទាំងប្រទេស។

នៅក្នុងលិខិតបង្គាប់ការនោះបានបញ្ជាក់ថា ត្រូវបានចាត់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេស
លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម៕

Leave A Reply

Your email address will not be published.