គ្រឿងចក្រជីកកកាយរុករករ៉ែមាសខុសច្បាប់របស់ឈ្មួញវៀតណាមត្រូវបានមន្ទីរជំនាញចុះបង្ក្រាប!
ខេត្តព្រៈវិហារ ៖ កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនជីករុករករ៉ែមាស នៅចំនុចជើងភ្នំដែក ទល់មុខវិទ្យាលយ័ ភ្នំដែក ត្រូវបានមន្ទីរជំនាញចុះទៅឃាត់គ្រឿងចក្រ ក្រោយពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារ ។
បន្ទាប់ពីមានសេចក្តីរាយការណ៍មក លោក ស៊ន់ ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនឹងថមពល ដែលទើបតែឡើងកាន់ដំណែងថ្មីៗ ធ្វើការបានរហស័រហួនគួរអោយកោតសរសើ ។
លោក ស៊ុន ចន្ទ័រក្សា ប្រធាមន្ទីររ៉ែនឹងថាមពល បានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា នេះថា ក្រោយទទួលបានព័ត៍មានច្បាស់ការនឹងទទួលបានបទបញ្ជាពីសំណាក់លោក គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកបានដឹកនាំក្រុមការងារ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ចំណុចខាងលើ និងពិនិត្យមើលការជីកកកាយរុករករ៉ែមាសដោយខុសច្បាប់ ក្រុមការងារបានឃាត់គ្រឿងចក្រ អេស្កាវទរ័ចំនួន ១គ្រឿង យកមករក្សាទុកនៅមូលដ្ឋានអាវុធហត្ថ ស្រុលរវៀង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ។
គួរំលឹកផងដែរថា បទល្មើសរុករករ៉ែមាស កន្លងមកការចុៈបង្ក្រាបហាក់ដូចវែកចកកណ្តាលបឹង បង្ក្រាបបានថ្ងៃនេះថ្ងៃស្អែកឡើង ប្រព្រឹត្តឡើងវិញលើសដើម ឥលូវនេះមហាជនរងចាំមើល ថាការបង្ក្រាប បទល្មើសធនធានធម្មជាតិ ដែលជាស្នាដៃរបស់លោកស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនឹងថាមពលថ្មី មានប្រសិទ្ឋភាពបែបណា ៕