អុញនោះ! ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជួប​គ្រោះថ្នាក់​ចរាចរណ៍នៅទីក្រុងកៀវ​!

0

 

អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា ម៉ូតូ​របស់លោក​Zelenskyy បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង​កៀវ ប៉ុន្តែ​លោក​មិនមាន​គ្រោះថ្នាក់​នោះ​ទ្បើ​យ​។​

លោក Voladimir Zelensky ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Izyum តំបន់ Kharkov ប្រទេស​អ៊ុយ​ក្រែ​ន​ភ្លាមៗ ក្រោយ​កង​ទ​ព័​ដណ្តើម​កាន់កាប់​មកវិញ​ពី​រុស្ស៊ី​។​

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ថា ម៉ូតូ​របស់​ប្រធានាធិបតីអ៊ុយក្រែន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្លាក់​ក្នុង​ជង្ហុគ​មួយ​ក្នុង​ទីក្រុង​គៀវ កាលពី​ល្ងាច​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ សារព័ត៌មាន​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​លេខាធិការ​សារព័ត៌មាន​របស់លោក Sergei Nikiforov ។

យ៉ាងណាមិញ អ្នកបើកបរ​រថយន្ត​ផ្សេងទៀត​ត្រូវបាន​គេ​រាយការណ៍​ថា លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ លោក Zelensky ក៏​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យ ប៉ុន្តែ​មិនបាន​នាំទៅ​មន្ទីរពេទ្យ​ទេ នេះ​បើតាម​លោក Nikiforov

គួរជម្រាបថា Zelensky បានធ្វើ​ដំណើរ​ត្រឡប់​ពី​ការធ្វើដំណើរ​មួយថ្ងៃ​ទៅកាន់ Izyum ដែលជា​ទីក្រុង​នៅ​តំបន់ Kharkov ដែល​មុននេះ គ្រប់គ្រង​ដោយ​ទាហាន​រុស្ស៊ី ហើយ​ត្រូវ​អ៊ុយ​ក្រែ​ន​ដណ្តើម​មកវិញ​នាពេល​ថ្មីៗ​នេះ​៕

Leave A Reply

Your email address will not be published.