ឈាមស្រែកស្បែកហៅរយះពេល២ថ្ងៃជនសង្ស័យជាឃាតកររំលោភសម្លាប់យុវតីនៅជើងភ្នំហាន់ជ័យត្រូវនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបានប្រមាញ់ចាប់ខ្លួនបាននៅខេត្តក្រចេះ!

0

ខេត្តកំពង់ចាម ៖ ក្រោយកិច្ចប្រតិបត្តិការស្រាវជ្រាវបង្រ្កាប ករណី ឃាតកម្ម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។ ជនសង្ស័យជាឃាតករត្រូវបានសមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រមាញ់ចាប់ខ្លួនបាន នៅទឹកដីខេត្តក្រចេះ កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង២៣នាទី។

ជនសង្ស័យជាឃាតករ ឈ្មោះ គា សុគុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិខែលជ័យ ឃុំ អូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាសង្សាររបស់ជនរងគ្រោះ ) ។

ចំណែកជនរងគ្រោះឈ្មោះ ស្ដើង សុខជី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី សមត្ថកិច្ចយើង បានទទួល ព័ត៌មានថា មានមនុស្សស្លាប់ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ចំងាយប្រមាណ៣០០ម៉ែត្រពីភ្នំ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្រោយទទួលព័ត៌មាន និងដោយមានការយក ចិត្តទុកដាក់ និងចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ,លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការ ងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើត ហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផលដូចខាងក្រោម៖

-នៅទីតាំងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញមានសាកសព ដែលមានអត្តសញ្ញណ ឈ្មោះ ស្ដើង សុខជី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ដែលត្រូវបានគេលើកស្រង់ចេញពីក្នុងទឹករណ្ដៅដី ដែលមានជម្រៅប្រមាណជា១៥០សង់ទីម៉ែត មាន ចម្ងាយពីផ្លូវថ្នល់កៅស៊ូបត់ស្តាំ ទៅទិសខាងជើងមានចម្ងាយប្រមាណជា១១០ម៉ែត្រ ហើយពិនិត្យឃើញនៅទិស ខាងលិចឈៀងខាងត្បូង នៃសពមានស្លាកស្នាមទ្រុឌទួកៗ មានបន្សល់ទុកនូវលោហធាតុពណ៌លឿងចំនួន០១ ខ្សែ, សៀវភៅសរសេរចំនួន០៣ក្បាល, ប៊ិច, ឌុយសាកថ្មទូរស័ព្ទចំនួន០១, គ្រឿងតុបតែងមុខរបស់មនុស្សស្រី មួយចំនួន និងម៉ាស់ពណ៌សចំនួន០១ ហើយនៅលើសាកសពផ្នែក(ក) មានស្លាកស្នាមជាំរលាត់នៅនឹងរង្វង់ក នៅក្នុងប្រដាប់ភេទ គឺពិនិត្យឃើញថាមានទឹកកាម ក្នុងនោះសមត្ថកិច្ចយើងសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ ដោយសារអំពើឃាតកម្ម គឺដោយជនសង្ស័យធ្វើសកម្មភាពច្របាច់កសម្លាប់ជនរងគ្រោះរួចយកទៅទម្លាក់ចូល ក្នុងរណ្ដៅដី ដែលមានទឹកនៅទិសខាងកើតឈៀងខាងជើង មានប្រវែងប្រមាណជា៨ម៉ែត្រគិតពីទីតាំង ដែល មានបន្សល់ស្លាកស្នាមទួកៗ ។

លោកឧត្តមសេនីយ៍បានបន្តអោយដឹងថា បន្ទាប់ពីការស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចយើងកំណត់បានអត្តសញ្ញាណ ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គា សុគុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិខែលជ័យ ឃុំ អូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាសង្សាររបស់ជនរងគ្រោះ ) ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ដោយមានកិច្ចសហការល្អ ពីនាយកដ្ឋានកណ្តាលសន្តិសុខ, កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបា លខេត្តត្បូងឃ្មុំ , កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោយកើតហេតុរយៈពេល០២ថ្ងៃ គឺនៅ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង២៣នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ គា សុគុន បាននៅក្នុងភូមិសាស្រ្តទឹកដី ខេត្តក្រចេះ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើ ការសាកសួរ និងចង់ក្រងសំណុំរឿងតាមនីតិវិធី ៕

Leave A Reply

Your email address will not be published.