អ៊ុយក្រែន​អះអាង​ថា ទាហាន​រុស្ស៊ី ១៥.៨០០ នាក់​ត្រូវ​បាន​គេ​សម្លាប់​ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្ដើម!

0

 

យោធា​អ៊ុយក្រែន​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​រុស្ស៊ី​ប្រមាណ ១៥.៨០០ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​សង្គ្រាម​ចាប់ផ្តើម។

កងកម្លាំងអ៊ុយក្រែនក៏បានបំផ្លាញយន្តហោះរុស្ស៊ីចំនួន ១០៨ គ្រឿង ឧទ្ធម្ភាគចក្រ ១២៤ គ្រឿង រថក្រោះ ៥៣០ គ្រឿង រថពាសដែកចំនួន ១.៥៩៧ គ្រឿង កាណុង ២៨០ គ្រឿង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ៨២ គ្រឿង និងប្រព័ន្ធការពារដែនអាកាសចំនួន ៤៧ គ្រឿង ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក នេះបើយោងតាមអគ្គសេនាធិការអ៊ុយក្រែន។

កងកម្លាំងរុស្ស៊ីក៏បានបាត់បង់យានយន្តចំនួន ១,០៣៣ គ្រឿង ទូកល្បឿនលឿនចំនួន ៤ គ្រឿង រថយន្តសាំងចំនួន ៧២ គ្រឿង និង UAV ចំនួន ៥០ គ្រឿងផងដែរ។

យ៉ាងហោចណាស់ជនស៊ីវិលអ៊ុយក្រែន ៥៧៧ នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះនៅក្នុងប្រទេសអ៊ុយក្រែន និង ១,៩៥៤ នាក់បានរងរបួស ខណៈប្រជាជនអ៊ុយក្រែនជាង ៣,៦ លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕

Leave A Reply

Your email address will not be published.