ពិភពលោកឃើញថា រុស្ស៊ីកំពុងរត់ទៅសុំជំនួយពីចិនហើយ!

0

 

កិច្ចប្រជុំនាពេលថ្មីៗនេះ មានភាពកក្រើកពិភពលោក ដូចជាជំនួបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Samarkand ប្រទេស Uzbekistan នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

មេដឹកនាំរុស្ស៊ី និងចិនបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទំនាក់ទំនងរបស់លោក ពូទីន ជាមួយលោកខាងលិចបានបន្តរអាក់រអួលជុំវិញសង្គ្រាមលើអ៊ុយក្រែន និងខណៈដែលការយាយីយោធារបស់ចិនលើកោះតៃវ៉ាន់ហាក់ដូចជាបានកំណត់ឱ្យលោក Xi ឈានទៅរកការប៉ះទង្គិចគ្នាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់តៃប៉ិ។  

គួររំលឹកដែរថា ខ្លាទាំង​ពីរ​បាន​ជួប​គ្នា​លើក​ចុង​ក្រោយ​កាល​ពី​ខែ​កុម្ភៈ ដោយ​សន្យា​ថា​ទំនាក់​ទំនង​រុស្ស៊ី-ចិន​នឹង​«គ្មាន​ដែន​កំណត់»។

ដោយសំគាល់ឃើញថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Xi បាន​ហៅ​លោក Putin ថា “មិត្ត​ចាស់” របស់​លោក ខណៈដែលសុន្ទរកថា​គាំទ្រ​ទៅវិញទៅមក​នៃ​មេដឹកនាំផ្តាច់ការ​ទាំងពីរ​ត្រូវ​បាន​បិទ​សំឡេងផងដែរ។

ក្នុងនោះដែរ មេដឹកនាំរុស្ស៊ីបានចាប់ផ្តើមនិយាយដោយការប្រឆាំងនឹងអ្នកដែលបានប៉ុនប៉ង “បង្កើតពិភពលោកគ្មានប៉ូល” និងបានសម្តែងការដឹងគុណចំពោះលោក Xi សម្រាប់ “ជំហរតុល្យភាពនៃមិត្តចិនរបស់យើងទាក់ទងនឹងវិបត្តិអ៊ុយក្រែន” ។

ការជួបរបស់លោកពូទីនជាមួយលោក Xi នៅ Samarkand ហាក់ដូចជាគូសបញ្ជាក់នូវអ្វីដែលអ្នកវិភាគបាននិយាយថា ទំនាក់ទំនងរវាងគ្នាកាន់តែខ្លាំងឡើងរវាងមេដឹកនាំទាំងពីរ។

ជាការពិតណាស់ ភាពលំបាករបស់លោកពូទីន – ការប៉ះទង្គិចផ្នែកយោធានៅអ៊ុយក្រែន រលកនៃទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ី និងការកើនឡើងភាពឯកោអន្តរជាតិ – មានន័យថាឥឡូវនេះគាត់បានមកក្នុងសភាព “មួកនៅក្នុងដៃ” ដើម្បីជួបជាមួយប្រទេសចិនសុំជំនួយយ៉ាងពិប្រាកដ៕

Leave A Reply

Your email address will not be published.