លោក សុខ លឹមហៀង ប្រធានក្រុមការងារចុះជួយឃុំពាមកោះស្នា ដឹនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញឲ្យសមាជិកសមាជិកាបក្សថ្មីទៅចុះឈ្មោះបោះឆ្នោត!
ខេត្តកំពង់ចាម ៖ នាព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ លឹមហៀង ប្រធានក្រុមការងារចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងលោក ទុន ស៊ាង ប្រធានបក្សឃុំពាមកោះស្នា បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញឲ្យសមាជិកសមាជិកាថ្មីរបស់គណបក្សទៅចុះឈ្មោះបោះឆ្នោត និងត្រៀមឯកសារដែលពាក់ព័ន្ធដេីម្បីបំរេីការក្នុងដំណេីរការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន សាខាបក្សភូមិទាំង៩ភូមិក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕