មកទល់ពេលនេះកុមារអ៊ុយក្រែន ១២៨​នាក់ហើយត្រូវបានសម្លាប់ និង១៧២​នាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់រុស្សុី!

0

 

យោងតាមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា កុមារសរុបចំនួន ១២៨ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលកំពុងបន្តរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន គិតត្រឹមថ្ងៃព្រហស្បតិ៍។

ការិយាល័យអគ្គព្រះរាជអាជ្ញាអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារជាង ១៧២នាក់បានរងរបួសនៅក្នុងជម្លោះចាប់តាំងពីវាបានចាប់ផ្តើមកាលពីចុងខែមុនមក។

ជាមួយគ្នានោះ ការបាញ់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញស្ថាប័នអប់រំចំនួន ៥៦៦ ដែលក្នុងនោះ ៧៣ ត្រូវបានបំផ្លាញទាំងស្រុង៕

Leave A Reply

Your email address will not be published.