លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ដឹកនដឹកនាំសហការី គោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរសក្តិជូនសពលោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ដែលទទួលមរណភាព!

0

ខេត្តត្បូងឃ្មុំ ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំលោកលោកស្រី ស្នងការរង និងសហការី អមដំណើរ លោកឧត្តមសេនីយ៍ឯក កៅ កេសរៈ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាប្រធាននាយដ្ឋានបុគ្គលិក អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់ ឧត្តមសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ ជូនសពលោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរង ទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០២ និង ០០ នាទី រំលងអាធ្រាត ដោយជំងឺគាំងបេះដូង ព្រមទាំងបាននាំយកថវិកា និងបច្ច័យមានដូចខាងក្រោមៈ

សមាគមមិត្តនគរបាលជាតិកម្ពុជា ,០០០,០០០៛

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន ,០០០,០០០៛

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ចំនួន ៣០០$

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាប្រធាននាយដ្ឋានបុគ្គលិក ចំនួន ,០០០,០០០៛

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ១៩,៩៤០,០០០៛ និង៧០០$

        សរុបបច្ច័យ ចំនួន ២៦,៩៤០,០០០៛ និង១,០០០$

នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីធានីភ្នំពេញ

        សូមដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង សូមឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ

Leave A Reply

Your email address will not be published.