អ៊ុយក្រែន​ ជំរុញ​ឱ្យ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​មិន​ត្រូវបង់ថ្លៃ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី​ជា​ប្រាក់​រូបលដោយសារតែ!

0

 

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបបដិសេធមិនទទួលយកការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបង់ប្រាក់សម្រាប់ប្រេង និងឧស្ម័នរុស្ស៊ីជាប្រាក់រូបល។

លោក Dymytro Kuleba បានសរសេរនៅលើ Twitter ថា “ប្រសិនបើប្រទេសអឺរ៉ុប ណាមួយឱនក្បាលចំពោះការទាមទារដ៏អាម៉ាស់របស់លោកពូទីន ក្នុងការបង់ប្រាក់ថ្លៃប្រេង និងឧស្ម័នជាប្រាក់រូល វានឹងដូចជាការជួយអ៊ុយក្រែនដោយដៃម្ខាង និងជួយជនជាតិរុស្ស៊ីសម្លាប់ជនជាតិអ៊ុយក្រែនដោយម្ខាងទៀត” ។

លោកបានសង្កត់ធ្ងន់ថា” ខ្ញុំ​ជំរុញ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​ធ្វើការ​ជ្រើសរើស​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​ប្រកបដោយ​កការទទួលខុសត្រូវ”។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលនៅទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបំណុលរដ្ឋរុស្ស៊ីជាប្រាក់ដុល្លារ និងអឺរ៉ូ ដែលក្នុងន័យសេដ្ឋកិច្ចមានន័យថា ពួកគេបានប្រកាសពីការលុបចោលបំណុលហិរញ្ញវត្ថុរបស់ពួកគេចំពោះប្រទេសរុស្ស៊ីនោះ លែងមានទៀតហើយ។ ខណៈដែលតម្លៃប្រេងឆៅពិភពលោកបានកើនឡើងជាង 5% កាលពីថ្ងៃព្រហស្បតិ៍៕

Leave A Reply

Your email address will not be published.