សម្ដេចតេជោ នឹងអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នៅទីក្រុងញូយ៉ក!

0

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក
សហរដ្ឋអាមេរិក នៅថ្ងៃស្អែកទី២១កញ្ញា ឆ្នាំ២០២២ ។

បន្ទាប់ពីនោះសម្ដេច និងបន្តដំណើរ
ទៅទស្សនកិច្ចផ្លូវការ នៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បី ចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេ
អតីតនាយករដ្ឋមន្ត្រីជប៉ុន។

នេះបើយោងតាមផេកផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី២០.០៩.២០២២។

ក្នុងនោះសម្ដេច បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅ
សហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅ
ទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។
ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពី
ខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។
សម្ដេចសង្ឃឹមថា បងប្អូននឹងមានការ
យោគយល់។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

Leave A Reply

Your email address will not be published.