រុស្ស៊ីនិងចិនយល់ព្រមលើការពង្រីកទំនាក់ទំនងសន្តិសុខសណ្តាប់ធ្នាប់កាន់តែរឹងមាំ!
មន្ត្រីសន្តិសុខរុស្ស៊ីកំពូលមួយរូបបានប្រកាសក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា វិមានក្រឹមឡាំងបានចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងជាគោលដៅគោលនយោបាយកំពូលមួយ។
លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ដែលដឹកនាំដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពណ៌នា “ការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំង ជាអាទិភាពដោយគ្មានលក្ខខណ្ឌនៃការបរទេសរបស់រុស្ស៊ី”។
លោក Patrushev គឺជាសហការីជិតស្និទ្ធបំផុតរបស់ពូទីនបានថ្លែងក្នុងជំនួបជាមួយលោក កៅ សេងគុន Guo Shengkun មន្ត្រីកំពូលនៃបក្សកុម្មុយនិស្តចិន លោកបាននិយាយកាលពីថ្ងៃច័ន្ទថា “នៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន ប្រទេសរបស់យើងត្រូវតែបង្ហាញការត្រៀមខ្លួនកាន់តែខ្លាំងសម្រាប់ការគាំទ្រគ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ” ។
ទន្ទឹមនឹងនោះដែរ ការិយាល័យរបស់លោក Patrushev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង ណាភីង Nanping ថា ភាគីបានយល់ព្រម “ពង្រីកការផ្លាស់ប្តូរព័ត៌មានស្តីពីការប្រឆាំងនឹងភាពជ្រុលនិយម និងការប៉ុនប៉ងបរទេសដើម្បីធ្វើឱ្យខូចសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ” ។
គួរជម្រាបថា លោក ពូទីន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីសប្តាហ៍មុន នៅប្រទេសអ៊ូសបេគីស្ថាន ដែលជាជំនួបលើកដំបូងរបស់ពួកគេ ចាប់តាំងពីមេដឹកនាំរុស្ស៊ី បានបញ្ជូនទាហានចូលអ៊ុយក្រែន កាលពីចុងខែកុម្ភៈ៕