អង់គ្លេស កំណត់គោលដៅលើ ៦៥ ឧស្សាហកម្មរុស្ស៊ីរួមទាំង ធនាគារ ឥស្សរជនអាជីវកម្ម ជាមួយនឹងទណ្ឌកម្មថ្មី!
ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើឧស្សាហកម្មយុទ្ធសាស្ត្រចំនួន ៦៥ របស់រុស្ស៊ី រួមទាំងធនាគារ និងឥស្សរជនអាជីវកម្ម។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ទណ្ឌកម្មបានកំណត់គោលដៅលើ “អ្នកដែលជួយដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងក្រុមហ៊ុន Wagner Group ក្រុមហ៊ុនការពារជាតិជាច្រើន និងផ្លូវដែករុស្ស៊ី” ។
ឥឡូវនេះចក្រភពអង់គ្លេសបាន “ដាក់ទណ្ឌកម្មបុគ្គល និងអាជីវកម្មជាង ១.០០០ នៅក្រោមរបបដាក់ទណ្ឌកម្មរុស្ស៊ី ចាប់តាំងពីការលុកលុយលើអ៊ុយក្រែន”។
រដ្ឋមន្ត្រីការបរទេស Liz Truss បាននិយាយថា
“ពូទីន មិនគួរស្ថិតនៅក្រោមការបំភាន់ទេ ពួកយើងរួបរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង ហើយនឹងបន្តរឹតបន្តឹងលើសេដ្ឋកិច្ចរុស្ស៊ី ដើម្បីជួយធានាថារុស្ស៊ីនឹងបរាជ័យក្នុងអ៊ុយក្រែន”។
លោកបន្តថា “អ្នកដែលត្រូវបានដាក់ទណ្ឌកម្មនៅថ្ងៃនេះ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងចក្រភពអង់គ្លេសបានត្រូវបានបង្កក ដែលមានន័យថាគ្មានពលរដ្ឋ ឬក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសអាចធ្វើអាជីវកម្មជាមួយពួកគេបានទេ ហើយបុគ្គលទាំងនោះ ក៏ត្រូវហាមឃាត់ចំពោះការធ្វើដំណើរទៅ ឬមកពីចក្រភពអង់គ្លេសផងដែរ”។
លោក Truss បានបញ្ជាក់ថា “រដ្ឋាភិបាលនឹងបន្តរឹតបន្តឹងវីស និងប្រើប្រាស់ទណ្ឌកម្មដើម្បីធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីឲ្យធ្លាក់ចុះក្នុងកម្រិតមួយ ដែលវិមានក្រឹមឡាំង ឬសេដ្ឋកិច្ចធំណាមួយមិនធ្លាប់ឃើញពីមុនមក”៕