ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ!
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីប្រកាសតែងតាំងនាយករងរដ្ឋបាល នាយកទីចាត់ការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ មន្រី្តរាជការថ្នាក់ខេត្ត និវត្តជន មន្រ្តីសាលាខេត្ត ចំនួន៣០០នាក់ និងអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាមចំនួន២០០ សរុបចំនួនជាង៥០០នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បាននាំយកនូវអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់ សមាជិកអតីតយុទ្ធជនដែលបានអញ្ជេីញមកចូលរួមចំនួន២០០នាក់ រួមមានមុខសញ្ញានិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០,០០០ និងសារុងចំនួន០១ ផងដែរ ។
សរុបថវិកាចំណាយទាំងអស់ចំនួន ១៨,០០០,០០០ រៀល ៕