ឧត្តមសេនីយ៍ស្នងការ ឯម កុសល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្ដេចតេជោ និងនាំយកអំណោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ!
នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ចារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការបង្រ្កាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងពង្រឹងបន្ថែមការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ។
សមាសភាពចូលរួម៖ លោក–លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក–លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង–ស្រុកទាំង១០ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩ ។
បន្ទាប់ពីកិច្ចប្រជុំចប់ លោកឧត្តមសេនីយ៍ស្នងការក៍បានជួបសំណេះសំណាល ជាមួយតំណាងកងកម្លាំងនគរបាលជាតិ គ្រប់ការិយាល័យជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅមុខសាលប្រជុំធំ និងក៏បាននាំយកនូវអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជាការលេីកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងក្នុងការរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំប្រតិភូជាតិ អន្តរជាតិ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ចាមកន្លងមកនេះ ព្រមទាំងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។
១–លោក–លោកស្រី ស្នងការរងនគរបាលចំនួន២១នាក់ ក្នុងម្នាក់ៗទទួលបាននូវ អាវយឺតចំនួន០១ មី០១កេស ទឹកក្រូច០១កេស ស្រាបៀ០១កេស ម៉ាស០៤ប្រអប់ និងថវិកាចំនួន 100ដុល្លាអាមេរិក ។
២–ការិយាល័យជំនាញទាំង៣២ ក្នុងមួយការិយាល័យទទួលនូវ មី០២កេស ភេសជ្ជៈសរុប០៦ ម៉ាស០៥ប្រអប់ និងថវិកាចំនួន ២០០,០០០ រៀល ។
សរុបក្នុងការចំណាយទាំងអស់ចំនួន ៣៥,៥៥០,០០០៛ ៕