គ្មានសញ្ញានៃអ្នកនៅរស់រានមានជីវិតឡើយ ៥ថ្ងៃក្រោយការធ្លាក់យន្តហោះនៅប្រទេសចិន!
បន្ទាប់ពីប្រតិបត្តិការស្វែងរកដ៏ខ្លាំងក្លារយៈពេលប្រាំថ្ងៃមក ពុំបានរកឃើញអ្នកនៅរស់រានមានជីវិតពីឧប្បត្តិហេតុធ្លាក់យន្តហោះចិនដែលមានមនុស្ស 132 នាក់នៅលើយន្តហោះនោះទេ។
លោក Zhu Tao ប្រធានការិយាល័យសុវត្ថិភាពអាកាសចរណ៍នៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត បើទោះបីជាគ្មានអ្នកនៅរស់រានមានជីវិតត្រូវបានរកឃើញក៏ដោយ។
ការធ្លាក់យន្តហោះនេះ បណ្តាលឱ្យភ្លើងឆេះព្រៃ ដែលត្រូវបានពន្លត់ភ្លាមៗ ប៉ុន្តែដីមានសភាពទ្រុឌទ្រោម និងភ្លៀង បណ្តាលឱ្យមានការពិបាកស្វែងរក។
លោក Zhu បានបន្ថែមថា មន្ត្រីចិនបានចល័តមនុស្សជាង 7,000 នាក់ រថយន្ត 200 គ្រឿង ឧទ្ធម្ភាគចក្រចំនួន 5 គ្រឿង និងឧបករណ៍ផ្សេងទៀតសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
គួរជម្រាបថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងពីរពីជើងហោះហើរ ដែលជាឧបករណ៍ថតសំឡេងដែលអាចបង្ហាញពីមូលហេតុនៃការធ្លាក់នោះ ត្រូវបានរកឃើញ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា “ខូចខាតយ៉ាងធ្ងន់ធ្ងរ”។
គួររំលឹកថា យន្តហោះប្រភេទ Boeing 737-800 ដែលមានអ្នកដំណើរ 123 នាក់ និងសមាជិកនាវិក 9 នាក់ បានកំពុងហោះហើរកាលពីថ្ងៃចន្ទ ពីទីក្រុង Kunming ទៅកាន់ Guangzhou បានធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុង Wuzhou ភាគខាងកើត៕