ស្នងការខេត្តកំពង់ចាមនិងក្រុមគ្រួសារអញ្ជើញទៅកាន់បិណ្ឌវេនទី១៤ នៅវត្ដភ្នំជ័យគីរី ហៅវត្តភ្នំហាន់ជ័យ!
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបច្ច័យដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ទៅចូលរួមដាក់បិណ្ឌវេនទី១៤ នៅវត្ដភ្នំជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
តាមរយៈបច្ច័យដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ វេរទេយ្យវត្ថុ ភក្ដាហារប្រគេនព្រះសង្ឃ ដេីម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធអ្នកមានគុណ ជីដូន ជីតា ព្រមទាំងញាតិការទាំងប្រាំពីសន្ដាន បុព្វការីជនស្នេហាជាតិនិងយុទ្ធជនយុទ្ធនារីនគរបាលជាតិ ដែលបានពលីមរណៈទៅកាន់បរលោក៕