ការិយាល័យទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមស្ដីពីការវេទិការអន្តរជាតិកូរ៉េអាស៊ាន រៀបចំឡើងដោយការិយាល័យទី៤ កងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ នៅប្រទេសកូរ៉េ នៅសាធារណរដ្ឋកូរ៉េ !
ប្រទេសកូរ៉េ ៖ នៅថ្ងៃទី១៩ដល់ ២៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ការិយាល័យទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ បានចូលរួមទស្សនា ការបង្ហាញការបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតរបស់កូរ៉េ នៅតំបន់ SEUNGJIN ដែលមានការដាក់បង្ហាញនូវសព្វវុធប្រយុទ្ធផ្សេងៗ ដូចជារថក្រោះប្រភេទ K2 IFT, K9, Drone ពិឃាត និងឧទ្ធម្ភាគចក្រពិឃាតព្រមទាំងសព្វាវុធផ្សេងៗ ដែលជាបច្ចេកជាទំនើបរបស់សាធារណរដ្ឋសកូរ៉េ ។
ថ្ងៃទី២ បានចូលរួមក្នុងវេទិការតាំងពិរព័ណការពារជាតិនៅសាធារណរដ្ឋកូរ៉េ ដោយបានទស្សនាការដាក់បង្ហាញនូវ សម្ភារៈនានា ដែលជាការផលិតដោយក្រុមហ៊ុនរបស់សាធារណរដ្ឋកូរ៉េ និងការបង្កើតសម្ភារៈយោធា ដោយបច្ចេកវិទ្យាទំនើបជំនាន់ថ្មី ដែលហៅកាត់ថា បច្ចេកវិទ្យានិមិត្តន៍ (Artificial Intelligence-AI) ដូចជា កន្លែងប្រយុទ្ធនិមិត្ត (Warriors Platform) ការភ្ជាប់សម្ភារៈប្រព័ន្ធ MILES, ម្ហូបអាហារដែលសម្រាប់កងទ័ព និងជាពិសេសប្រព័ន្ធថែរក្សាសម្ភារៈនានាជាដើម។ ក្រៅពីនោះ ការិយាល័យទី៤ ក៏បានគាំទ្រដល់ការងារសហការជាមួយកូរ៉េ ជាពិសេសផ្ដោតសំខាន់លើវិស័យដឹកជញ្ជូន និងការផ្ដល់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។
ក្នុងនេះការិយាល័យទី៤នៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាការងារគ្នា អំពីការងារពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការ ជាពិសេសការគាំពារគ្នាទៅវិញទៅមកនៅក្នុងវិស័យភស្ភុភារ ដោយផ្ដោតសំខាន់លើការផ្ដល់ជំនួយមនុស្សធម៌ ដែលទាក់ទងនឹងគ្រោះមហន្តរាយ។
ថ្ងៃទី៣ ការិយាល័យទី៤ បានទៅទស្សនានៅមជ្ឈមណ្ឌលHyundai-KIA Motors R&D ការផលិតរថយន្ត និងថ្ងៃទី៤ បានទៅទស្សនានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធរបស់កងទ័ពជើងគោក នៃសាធារណៈកូរ៉េ (KCTC) ៕