ឪពុកចិត្តព្រៃផ្សៃ យកកាំបិតកាប់កូនខ្លួនឯង អាយុ8ខែ បណ្តាលឲ្យស្លាប់ ខណៈកំពុងដេកលង់លក់!

0

 

(ខេត្តកំពង់ធំ)៖ ឪពុកចិត្តព្រៃផ្សៃអន់ជាងសត្វតិរិច្ឆាន្នម្នាក់ បានយកកាំបិតតាំងតោ កាប់ទៅលើកូនស្រីខ្លួន ខណ:នាងគ្រុនកំពុងដេកលង់លក់ បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍រន្ធត់នេះកើតឡើងយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះឈ្មោះ ទីន ហន អាយុ៥៩ឆ្នាំនៅភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ កំសត់ ឡៃណាង ភេទស្រីអាយុ៨ខែ រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ។ជនសង្ស័យឈ្មោះ ហ៊ាង សត់ អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
មុនពេលកើតហេតុជនសង្ស័យ ទៅធ្វើការសំណង់ក្បែរផ្ទះហើយ ផឹកស្រាស្រវឹងជោគជាំ រហូតដល់ម៉ោងប្រហែល២១ជាង ត្រឡប់មកផ្ទះ រករឿងឪពុក-ម្ដាយ ខណ:ពេលម្ដាយកំពុងមើលចៅ(សព)គ្រុន ដោយដាក់ចៅអោយដេកក្នុងម៉ុងលើគ្រែក្រោមផ្ទះ ស្រាប់តែជនសង្ស័យ យកកាំបិតប៉ឹងតោស្ទុះទៅកាប់កូនខ្លួនទាំងកំរោល ត្រូវចំផ្ទៃមុខខាងឆ្វេង ១កន្លែង បណ្ដាលអោយរបួសធ្ងន់។ ភ្លាមៗជនសង្ស័យបានយកកាំបិតផ្គាក់ដេញកាប់ឪពុក-ម្ដាយ បងប្អូននៅក្នុងផ្ទះ តែមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមកទើបមានប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ ទើបជនសង្ស័យរត់គេចខ្លួនបាត់។
ករណីនេះសមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់បាន នៅវេលាម៉ោង៥និង៥៦នាទី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ខាងវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចំងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ កំពុងកសាងសំណុំរឿងទៅតាមនិតិវិធី ៕

Leave A Reply

Your email address will not be published.