រុស្សុីថា មិនមានការបង្ខាំបិទព្រំដែនខណៈដែលបុរសជាច្រើននាក់បានរត់ភៀសខ្លួនពីការកេណ្ឌទ័ពនោះឡើយ!

0

វិមានក្រឹមឡាំងនិយាយថា គ្មានការសម្រេចចិត្តណាមួយត្រូវបានគេធ្វើឡើងថាតើត្រូវបិទព្រំដែនរបស់រុស្ស៊ី ដើម្បីបញ្ឈប់ការនិរទេសបុរសៗ ដែលភៀសខ្លួនចេញពីប្រទេសនេះទេ បន្ទាប់ពីមានភាពវឹកវរជាច្រើនថ្ងៃក្នុងអំឡុងពេលនៃការកេណ្ឌចល័តកងទ័ព ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។

 

នេះបើយោងតាមការផ្សាយរបស់ ALjazeera នៅថ្ងៃអង្គារនេះ។

 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនដឹងអ្វីទាំងអស់អំពីរឿងនេះ។ នៅ​ពេល​នេះ មិន​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ថាត្រូវ​បាន​បិទច្រកព្រំព្រោះតែបញ្ហានេះឡើយ”។

 

សេចក្តីរាយការណ៍បានឲ្យដឹងថា រុស្ស៊ីអាចនឹងបិទព្រំដែនបចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចេញបញ្ជាកាលពីសប្តាហ៍មុនដើម្បីកោះហៅអ្នកបម្រុងរាប់សែននាក់នៅក្នុងការកើនឡើងដ៏ធំបំផុតនៃសង្រ្គាមអ៊ុយក្រែនរយៈពេលប្រាំពីរខែកន្លងមកនេះ។

 

គួរជម្រាបថា សំបុត្រជើងហោះហើរ និងរថភ្លើងចេញពីប្រទេសរុស្ស៊ីបានលក់អស់គ្មានសល់ ហើយរថយន្តរាប់សិបគ្រឿងបានគរចោលនៅតំបន់ច្រកព្រំដែន ដោយមានរបាយការណ៍ថាក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះនៅព្រំដែនផ្លូវតែមួយគត់ទៅកាន់ហ្សកហ្ស៊ី ដែលជាអ្នកជិតខាងដ៏កម្រដែលគាំទ្រលោកខាងលិចដែលអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ីចូលដោយគ្មានទិដ្ឋាការ៕

Leave A Reply

Your email address will not be published.