មហាជនសំណូមពរដល់ លោក ឈឿន សុចិត្ត និងលោក គង់ សោភ័ណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែង ជ្រលក្រោមផ្លាក កាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ជ្រៃធំផង ព្រោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកកោះធំរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន !

0

(កណ្តាល) ៖ ប៉ុន្មានថ្ងៃនេះអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត បាននាំគ្នាបង្ក្រាបបនល្បែង ឬ បទល្មើសល្បែងស៊ីងសង គ្រប់ប្រភេទដូចភ្លៀងរលឹម តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឃើញថា ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ធ្វើអោយមហាជន សាទរចំពោះចំណាត់ការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែងនៅក្នុងអាណាចក្រ ខេត្តកណ្តាល ក្នុងនាមលោក ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្តាល ពិសេស លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាល បានចេញបទបញ្ជា ជាបន្តបន្ទាប់ ដល់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ក្នុងអាណាចក្រខេត្តកណ្តាល ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសឬបនល្បែងស៊ីសងគ្រប់ប្រភេទ អោយខាងតែបាន តាមបទបញ្ជាដ៌ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីហ៊ុនសែន។

មហាជននៅក្នុងអាណាចក្រខេត្តកណ្តាល បានសង្កេតឃើញ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខេត្តកណ្តាល បានធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទ មានឡូតូ និងប្រភេទមាន់ជល់តាមអនឡាញតែប៉ុណ្ណោះ ចំណែកបទល្មើសល្បែងស៊ីសងមាន់ជល់និងអាប៉ោងខ្នាតយក្ស នៅចំណុចកាស៊ីណូ { ហ្រ្តេនដ្រាយហ្តនរីសត } មួយកន្លែង ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលមានពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ និងអាប៉ោង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយផ្គើននិងបទបញ្ជារ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន។

សូមជម្រាបថា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។

ចំណែកករណីល្បែងសុីសងជល់មាន់ និងអាប៉ោង ដុះស្លែរមួយកន្លែង ជ្រលក្រោមផ្លាកកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត} ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ទំនងអាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាលផងក៌មិនដឹង ? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ ផ្លូវច្បាប់តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែង ជ្រលក្រោមផ្លាកកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ជ្រៃធំ ដែលកំពុងតែ ផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផង៕

Leave A Reply

Your email address will not be published.