លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ដឹកនាំប្រជុំត្រួតពិនិត្យផែនការណ៍សកម្មភាព របស់ការងារផែនព្រហ្មទណ្ឌ !
ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី ផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រជុំត្រួតពិនិត្យផែនការណ៍សកម្មភាព របស់ផែនព្រហ្មទណ្ឌ នឹងលើកទិសដៅការងារអនុវត្តបន្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង
សមាសភាពចូលរួម:
១–លោក អនុប្រធានផែន
២–លោក នាយ–នាយរងការិ.ទាំង៣
៣–មន្រ្តីបូកសរុប
សរុប ២០នាក់ ។
👉របៀបវារៈ
១–ត្រួតពិនិត្យផែនការណ៍សកម្មភាព របស់ផែនព្រហ្មទណ្ឌ
២–ត្រួតពិនិត្យ នឹងវាយតម្លៃបទល្មើស
៣–វិធានការសហរាវជ្រាវករណីកកសល់
៤–ការងារប្រចាំថ្ងៃ
៥–វិន័យ០០៦
៦–ការងារចុះមូលដ្ឋានឃុំអារក្សត្នោត
៧–ការងារផ្សេងៗ
អង្គប្រជុំត្រូវបានបញ្ចប់ម៉ោង១១:០០នាទី ក្រោមបរិយាកាស រីករាយ ៕