លោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងបើកថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនមន្រ្តីនគរបាលចូលនិវត្តន៍ និងគ្រួសារមរណៈ ពលី !

0

ខេត្តត្បូងឃ្មុំ ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងបើកថវិកាឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល ជូនមន្រ្តីនគរបាលចូលនិវត្តន៍ និងគ្រួសារមរណៈ ពលី ចំនួន ៤៨៩,៣០៧,៥០០៛ (បួនរយប៉ែតសិបប្រាំបួនលាន បីសែន ប្រាំពីរពាន់ប្រាំរយរៀល) ដោយបានប្រគល់ជូនមន្រ្តីនគរបាលចូលនិវត្តន៍ ចំនួន៣៩នាក់ និងគ្រួសារមរណៈ ពលី ចំនួន ០៨នាក់ ព្រមទាំងប្រគល់ប័ណ្ណសរសើរ ជូនមន្រ្តីនគរបាលចូលនិវត្តន៍ ចំនួន ២៧នាក់

     ដោយមានការចូលរួមពីលោកស្នងការរង លោកនាយនាយរង ការិយាល័យបុគ្គលិក និងមន្ត្រីពាក់ព័ន្ធមួយចំនួន

Leave A Reply

Your email address will not be published.