លោកឧត្ដមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួន !
ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួន
១–ការត្រួតពិនិត្យ និងពង្រឹងនៅវិធានការចាំបាច់មួយចំនួន និងដាក់ចេញនូវការអនុវត្តលេីវិធានការជំនាញ ក្រោយការដកបទពិសោធន៍ការអនុវត្តការងារកន្លងមក ដេីម្បីទប់ស្កាត់ និងកាត់បន្ថយរាល់បទល្មេីស និងសភាពការណ៍ផ្សេងៗ ព្រមទាំងធានាឲ្យបាននូវកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
២–រៀបចំផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ៕