កាស៊ីណូ ថបដាយអឺមុិន បើកដៃឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្លើន ខណះពេលដែលអាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន!

0

(តាកែវ) កាស៊ីណូមានស្លាកយីហោ( ថប ដាយអឹមុិនកាសុីណូ)នៅច្រកទ្វារអន្តរជាតិព្រំដែនភ្នំដិនស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានមហាជន មើលឃើញថា កំពុងតែបើកដៃឧ្យប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា  ពពាក់ពពូនប្រមូលផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសង ជាច្រើនប្រភេទទៀត ដោយផ្ទុយពីច្បាប់ ដែលចេញដោយ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាយ៉ាងពេញបន្ទុក។

មហានជនបានលើកឡើងទៀតថា ខណះពេលដែលប្រជាពលរដ្ឋខ្មែរ បានពពាក់ពពូនផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសង ជាច្រើនប្រភេទទៀត នៅក្នុងកាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) អាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវ ដែលដឹកនាំលោក ឈាង ផាន់ណារ៉ាជាស្នងការខេត្តតាកែវ ពិសេស លោក អ៊ូច ភា ជាចៅហ្វាយខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ទំនងអាចត្រូវដង ត្រូវផ្លែ ជាមួយនិងម្ចាស់កាស៊ីណូ (ថបដាយអឹមុិនកាសុីណូ) ដោយផ្គើន និងបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន ទៀតផង។

សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់មួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២  ដោយតម្រូវ ឲ្យអភិបាលរាជធានីខេត្ត ទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោថែមទាំងព្រមានដកតំណែង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចណា ដែលធ្វើមិនដឹង មិនឃើញចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាប៉ុន្តែម្ចាស់កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ) ត្រូវបានមហាជនរិះគន់ចំៗថា បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា  ពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងប្រភេទមាន់ជល់ និងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យទៅវិញ

ទាក់ទងនិងករណីល្បែងស៊ីសងនៅក្នុងកាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)

មហាជនបានសំណូមពរដល់ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ នីង សម្តេចក្រឡាហោម ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានវិធានការណ៌ផ្លូវច្បាប់ ចំពោះម្ចាស់កាស៊ីណូ(ថបដាយអឹមុិនកាសុីណូ)

ដែលមហាជនបានលើកឡើងថា បានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរចូលទៅលេង ដោយមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទផង៕

Leave A Reply

Your email address will not be published.