លោកឧត្តមសេនីយ៍ទោ ឯម កុសល ចុះត្រួតពិនិត្យ​ និងរៀបចំសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សាធារណ:​ ជូនថ្នាក់ដឹកនាំ​ និងប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ​ មកកំសាន្តក្នុងពិធីប្រណាំងទូក​!

0

ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំលោកស្នងការរងនគរបាលនិងលោកនាយការិយាល័យជំនាញពាក់ព័ន្ធ នាយប៉ុស្តិ៍រដ្ឋបាល បានចុះត្រួតពិនិត្យនិងរៀបចំសន្តិសុខរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណ:​  ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តជាតិដែលមកកំសាន្តក្នុងខេត្តកំពង់ចាមក្នុងពិធីប្រណាំងទូកក្នុងក្រុងកំពង់ចាមដេីម្បីអបអរពិធីបុណ្យចេញព្រះវស្សាថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំកម្លាំងនគរបាលក្រោមឱវាទគ្រប់ផ្នែកនិងគ្រប់ជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវប្រឹងប្រែងបំពេញភារកិច្ចពង្រឹងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ដើម្បីនាំមកនូវសុខសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរមកលេងកម្សាន្តសប្បាយរីករាយនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យអ៊ុទូកថ្ងៃទី១០ តុលា នៅក្នុងភូមិសាស្រ្តក្រុងកំពង់ចាម

លោកស្នងការបានលើកឡើងទៀតថា កិច្ចការងារការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាមទារឱ្យកងកម្លាំងទាំងអស់ត្រូវមានការសហការគ្នាឱ្យបានល្អគ្រប់ជ្រុងជ្រោយ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យទាន់ពេលវេលា។ជាងនេះថែមទៀត គឺប្រើប្រាស់កម្លាំងល្បាតជាប្រចាំជាមធ្យោបាយម៉ូតូរឺរថយន្ត ដែលមានការដាក់វេនគ្នាចេញល្បាតទៅតាមផែនការដែលបានបែងចែងតាមមុខព្រួញការងារទទួលខុសត្រូវរៀងៗខ្លួន៕

Leave A Reply

Your email address will not be published.