សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »!
នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២២ នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បសជននានា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាមនាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ រួមមាន÷
–មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ៣លានរៀល –មន្ទីរធនធានទឹកនិងឧតុនិយម១លានរៀល–មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៥០០ដុល្លារ –មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍២លានរៀល ទឹកបរិសុទ្ធ ២០០យួរ –មន្ទីទេសចរណ៍ ១លានរៀល –ពន្ធដាខេត្ត ២លានរៀល–លោក ស៊ុយ សេងហាក់ ៥លានរៀល –អាម៉ាហ្សូន រីសត ១,០០០ ដុល្លារ –លោកជំទាវ ម៉ែនស្រីពៅ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ៥០ម៉ឺនរៀល –លោក ហាក់ ឆូយ ២លានរៀល–លោក ហង្ស សុខជា ១លានរៀល –លោក ឃុន សំបូរ ១,០០០ដុល្លារ។
សរុបរួមអង្ក ២,០០០ គីឡូក្រាម , មី ១០០ កេស , ទឹកក្រូច ១០ កេស និង ទឹកបរិសុទ្ធ ១០កេស និង២០០យួរ , ថវិកា ជាង ១៦ លានរៀល និងប្រាក់ដុល្លារ ចំនួន ២,៥០០ ដុល្លារ ។
នៅក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ និងថវិកាដើម្បីគាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក « ង » និងទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក អភិបាលខេត្ត បានយកឱកាសនោះ សូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ ៕