លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងការងារចាំបាច់ក្នុងដែនសមត្ថកិច្ច!
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងការងារចាំបាច់ក្នុងដែនសមត្ថកិច្ច!
នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងការងារចាំបាច់មួយចំនួនដូចជា÷
១–ត្រួតពិនិត្យអំពីផែនការការពារក្នុងពិធីបុណ្យអុំទូក ង ក្នុងក្រុងកំពង់ចាម ដេីម្បីអបអរពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
២–ត្រួតពិនិត្យអំពីផែនការ លេីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត
៣–ត្រួតពិនិត្យអំពីការងារអត្តសញ្ញាណប័ណ្ណរបស់មន្រ្តីនគរបាលជាតិ អតីតយុទ្ធជន ប្រជាការពារ និងក្រុមគ្រួសាររបស់មន្រ្តីនគរបាល អតីតយុទ្ធជន និងប្រជាការពារ ,អត្តសញ្ញាណប័ណ្ណផុសកំណត់ ខូចឬបាត់ ត្រូវពន្លឿនដំណេីរការធ្វេីឲ្យបានឆាប់រហ័ស ។
កិច្ចប្រជុំនេះក៏មានការអញ្ញើញចូលរួមពី លោក–លោកស្រី ស្នងការរង លោក–លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង–ស្រុកទាំង១០ ៕