មនុស្ស៤នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងវិហារឥស្លាមនៅអាហ្វហ្គានីស្ថាន!

0

(ALjazeera): អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារវិហារមួយ ក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្ស៤នាក់ និងរបួស ២៥នាក់ ។

ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃពុធទី៥ ខែកញ្ញានេះ ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់កំពុងបន់ស្រន់ថ្វាយបង្គុំនៅខាងក្នុងវិហារអ៊ីស្លាមមួយស្ថិតនៅលើផ្លូវធំជាប់នឹងអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។

លោក Abdul Nafi Takor អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់បាននិយាយនៅក្នុង Tweet ថា “ជាអកុសលនៅរសៀលនេះប្រហែលម៉ោង 1:30 រសៀល មានការផ្ទុះនៅក្នុងវិហារឥស្លាមមួយ ដែលអ្នកថ្វាយបង្គំបួននាក់ត្រូវបានសម្លាប់ និង ២៥នាក់ផ្សេងទៀតបានរងរបួស។ ហើយឧប្បត្តិហេតុ​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត យើង​នឹង​ចែក​រំលែក​ព័ត៌មាន​លម្អិត​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ធ្វើ”។

ទោះជាយ៉ាងណា ភ្លាមៗគ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការផ្ទុះនេះទេ ប៉ុន្តែសម្ព័ន្ធក្រុម ISIL (ISIS) នៅអាហ្វហ្គានីស្ថាន ដែលជាគូប្រជែងចម្បងរបស់ពួកតាលីបង់ បាននិងកំពុងធ្វើយុទ្ធនាការនៃអំពើហិង្សាលើក្រុមតាលីបង់ និងជនជាតិភាគតិច Shia ដែលកាន់តែខ្លាំងឡើងចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ ២០២១៕

Leave A Reply

Your email address will not be published.