OPEC+ កាត់បន្ថយការផលិតប្រេង ២ លានបារ៉ែលក្នុងមួយថ្ងៃ បើទោះបីជាមានសម្ពាធពីអាមេរិកក៏ដោយ!

0

 

អង្គការ OPEC + បានយល់ព្រមកាត់បន្ថយផលិតកម្មប្រេងយ៉ាងជ្រៅបំផុតរបស់ខ្លួន ចាប់តាំងពីជំងឺឆ្លងរាតត្បាត ដោយបានទប់ស្កាត់ការផ្គត់ផ្គង់នៅក្នុងទីផ្សារដ៏តឹងតែងមួយ បើទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដើម្បីបូមបន្ថែមទៀតក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវីយែនកាលពីថ្ងៃពុធ ក្រុមប្រទេសផលិតប្រេងពិភពលោកបានប្រកាសថា ខ្លួននឹងផលិតបានតិចជាង ២ លានបារ៉ែលក្នុងមួយថ្ងៃ។

ការផ្លាស់ប្តូរនេះ អាចជំរុញការស្ទុះងើបឡើងវិញនៃតម្លៃប្រេងដែលបានធ្លាក់ចុះមកត្រឹមប្រហែល ៩០ ដុល្លារទៅ ១២០ ដុល្លារកាលពីបីខែមុន ដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងប្រាក់ដុល្លារកាន់តែរឹងមាំ។

ក្រុមអ្នកវិភាគសេដ្ឋកិច្ចពិភពលោកបាននិយាយថា“អ្នក​វិភាគ​មួយ​ចំនួន​ផ្តល់​យោបល់​ថា អាមេរិក​អាច​នឹង​ស្វែងរក​ការ​រំដោះ​ស្តុក​ប្រេង​មួយ​ចំនួន​ដែល​ខ្លួន​មាន​ដើម្បី​ព្យាយាម​ប្រឆាំង​នឹង​អ្វី​ដែល OPEC+ កំពុង​ព្យាយាម​ធ្វើ”។

ជាមួយគ្នានោះដែរ ប្រភពពីរ៉យទ័របានឲ្យដឹងថា សហរដ្ឋអាមេរិកបានរុញច្រានអង្គការ OPEC មិនឱ្យបន្តការកាត់បន្ថយនេះឡើយ ដោយលើកហេតុផលថា មូលដ្ឋានគ្រឹះមិនគាំទ្រពួកគេ ។ ក្រោយមកនៅថ្ងៃពុធនេះសេតវិមានបាននិយាយថា ខ្លួនមានការខកចិត្តក្នុងការសម្រេចចិត្តរបស់ OPEC+ ហើយបានហៅវាថា “មើលឃើញខ្លី”។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់អង្គការ OPEC រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសរបស់លោកកំពុងធ្វើការ “ដើម្បីធានាថាថាមពលមាននៅលើទីផ្សារ ហើយតម្លៃនៅតែទាប”។

ដោយឡែក លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ និងជានាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (NEC) Brian Deeseបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលការរក្សាការផ្គត់ផ្គង់ថាមពលសកលមានសារៈសំខាន់បំផុត ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលអវិជ្ជមានបំផុតទៅលើប្រទេសដែលមានចំណូលទាប និងមធ្យម ដែលកំពុងតែធ្លាក់ចុះពីតម្លៃថាមពលកើនឡើងរួចហើយ” ។  

ទោះជាយ៉ាងណា អារ៉ាប៊ីសាអូឌីត និងសមាជិកដទៃទៀតនៃអង្គការ OPEC+ ដែលជាក្រុមនៃអង្គការប្រទេសនាំចេញប្រេង និងអ្នកផលិតផ្សេងទៀតរួមទាំងរុស្ស៊ី បាននិយាយថាពួកគេស្វែងរកការទប់ស្កាត់ការប្រែប្រួលជាជាងកំណត់គោលដៅតម្លៃប្រេងជាក់លាក់មួយ។

គួរជម្រាបថា ពួកបស្ចិមប្រទេសបានចោទប្រកាន់រុស្ស៊ីពីបទយកការផលិតថាមពលធ្វើជាអាវុធ បង្កើតវិបត្តិនៅអឺរ៉ុប ដែលអាចបង្កឱ្យមានឧស្ម័ន និងការបែងចែកថាមពលក្នុងរដូវរងានេះ។

យ៉ាងណាមិញ ទីក្រុងមូស្គូបានចោទប្រកាន់ពួកប្រទេសលោកខាងលិចដែរថា បានប្រើប្រាស់អាវុធប្រាក់ដុល្លារ និងប្រព័ន្ធហិរញ្ញវត្ថុដូចជា SWIFT ក្នុងការសងសឹកចំពោះការលុកលុយរបស់អ៊ុយក្រែនកាលពីខែកុម្ភៈ៕

Leave A Reply

Your email address will not be published.