មេគយច្រកដាហៅច្រកដូង7ដើម លោក មុយ បញ្ញារិទ្ធ នៅតែអោយឈ្មួញនាំចេញជ័រកៅស៊ូមិនទាន់កែឆ្នៃទៅបរទេស ប្រឆាំងនិងសារាចរណែនាំរបស់រដ្ឋាភិបាល!
មេគយច្រកដាហៅច្រកដូង7ដើម លោក មុយ បញ្ញារិទ្ធ នៅតែអោយឈ្មួញនាំចេញជ័រកៅស៊ូមិនទាន់កែឆ្នៃទៅបរទេស ប្រឆាំងនិងសារាចរណែនាំរបស់រដ្ឋាភិបាល!
(ត្បូងឃ្មុំ) ៖ តាមប្រភពច្បាស់ការណ៍ពីច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម នៅតែអោយឈ្មួញនាំចេញជ័រកៅស៊ូមិនទាន់កែឆ្នៃទៅបរទេស ដែល ផ្ទុយនឹងស្មារតីសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ដាច់ខាតមិនអនុញ្ញាតឱ្យមានការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស ។
ពិសេសលិខិតអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ ស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយដាក់បទបញ្ជាទៅ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង នគរបាលព្រំដែន ធ្វើការបង្រ្កាប។
ជាក់ស្តែងនៅរសៀលថ្ងៃទី ៥ ខែតុលាឆ្នាំ២០២២នេះ មានរថយន្តភ្លៅ៥ ស្លាកលេខ ភ្នំពេញ-3C 0251 បានដឹកជ័រកៅស៊ូមិនទាន់កែឆ្នៃ ពេញព្រាបឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បើតាមប្រភពពីមន្រ្តីគយក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក មុយ បញ្ញារិទ្ធ ហ៊ានប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។ មេៗគយក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់លោក មុយ បញ្ញារិទ្ធ នោះទេ ព្រោះញញើតនឹងឥទ្ធិពលរបស់មន្រ្តីធំ ដែលជាបង្អែករឹងមាំរបស់លោក មុយ បញ្ញារិទ្ធ ។ ហេតុនេះហើយទើបលោក មុយ បញ្ញារិទ្ធ អាចសាងភាពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័សក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រភពបានឲ្យដឹងទៀតថា លោក មុយ បញ្ញារិទ្ធ ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងកាលលោក យឹម វណ្ណៈ ទៅធ្វើជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើមទៅទៀត។ ក្នុងនោះឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីប្រទេសយួន តាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម សុទ្ធតែសុំការយោគយល់ពីសំណាក់លោក មុយ បញ្ញារិទ្ធ ដើម្បីឲ្យមុខជំនួញរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។
ពាក់ព័ន្ធនិងការលើកឡើងនេះ លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម នៅរសៀលថ្ងៃទី ៥ និងព្រឹក ទី៦ ខែតុលានេះ រយះលេខទូរស័ព្ទ 0885555545 អង្គភាពយើងខ្ញុំមិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទចូល គ្មានការចូលចទទួល ។
ដូច្នេះដើម្បីចំណូលជាតិលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរតែពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មុយ បញ្ញារិទ្ធ មេគយច្រកដូង7ដើម ជារឿងមិនអាចមើលរំលងបាននោះទេ៕