លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹកនាំប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែកញ្ញា និងលើកទិសដៅបន្ត!

0

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹកនាំប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែកញ្ញា និងលើកទិសដៅបន្ត!

(ខេត្តត្បូងឃ្មុំ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

       លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកញ្ញា និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

       វត្តមានក្នុងពិធីនេះមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យលោកមេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧  លោកអធិការ ក្រុងស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍

     លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ

    មន្ត្រីទាំងអស់ បន្តការយកចិត្តទុកដាក់ សាមគ្គីភាពផ្ទៃក្នុង នឹងអង្គភាពនានា ការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ត្រៀមជួយអន្តរាគមន៍ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មន្ត្រីការិយាល័យជំនាញ  រួមមន្ត្រីនៅតាមបណ្ដាអធិការក្រុងស្រុក បន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិឃុំសង្កាត់មានសុវត្ថិភាព ទាំង ០៧ចំណុច ផលប៉ះពាល់នៃគ្រឿងញៀន បង្ការសង្គ្រោះពន្លត់អគ្គីភ័យ បន្តបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់នានា គ្រោះថ្នាក់ធម្មជាតិ នៅក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ

លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និង លោកអធិការ ស្រុកមេមត់ និងស្រុកពញាក្រែក រួមសហការគ្នា យកចិត្តទុកដាក់ បង្ការទប់ស្កាត់បទល្មើសនានាជាពិសេស នៅតាមដងផ្លូវខ្សែក្រវាត់ព្រំដែន ធ្វើការណែនាំ និង ហាមបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ជួញដូរ និងនាំ យកផាវ(គ្រឿងផ្ទុះ) ឆ្លងកាត់ព្រំដែន ទៅលក់នៅប្រទេសជិតខាង(មុខទំនិញហាមឃាត់)

      មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវខិតខំបំពេញការងារឲ្យបានកាន់ល្អប្រសើរ ប្រកបដោយក្រមសីលធម៌ ជាពិសេសត្រូវអនុវត្តទៅតាមនីតិវិធី និងបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរយាន្តយន្តគ្រប់ប្រភេទ ឲ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា

      ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្តសម្រាប់អនុវត្តន៍  ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន បង្កើតក្រុមការងារ ចុះបង្ក្រាប ទីកន្លែង ក្រុមអ្នក លេងល្បែងស៊ីសងខុសគ្រប់ប្រភេទ រៀបចំផែនការ ឲ្យមន្ត្រីអធិការក្រុងស្រុក និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាប់ព្រំប្រទល់ គ្នា បានជួបប្រជុំ ដកស្រង់បទពិសោធន៍ ចំណុចខ្លាំងខ្សោយ ដើម្បីពង្រឹង បង្ការ និងសហការ បង្ក្រាបបទល្មើសនានា មន្ត្រីជំនាញផ្នែកចរាចរណ៍ និងលោកអធិការក្រុងស្រុកទាំង៧ចុះត្រូវសិក្សា ត្រួតពិនិត្យទីកន្លែង និងចំណុច ដែលឧស្សាហ៍ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដើម្បីមានវិធានការទប់ស្កាត់៕

Leave A Reply

Your email address will not be published.