សាហាវណាស់!រំលោភដីកម្មសិទ្ធគេហើយ ថែមទាំងវ៉ៃម្ចាស់ដីឱ្យរបួសទៀត ប៉ុន្តែសមត្ថកិច្ចស្រុកកំពង់ត្របែក មិនឃាត់ខ្លួន!
(ព្រៃវែង)៖ ករណីហិង្សាមួយបានកើតឡើង យ៉ាងក្ដៅគគុក រវាងម្ចាស់ដីស្របច្បាប់ មាន”ប្លង់រឹង”និងពលរដ្ឋ១ក្រុម។
បណ្ដាលឱ្យភាគីម្ចាស់ដី រងរបួសយ៉ាងដំណំ ពេលនេះកំពុងសំរាកព្យាបាលទៀតផង!។
ហិង្សានេះដែរបានកើតឡើង ត្រង់ចំណុចដីមួយកន្លែង ស្ថិតនៅខាងកើតស្ពានតោ ជាប់នឹងផ្លូវជាតិលេខ១ ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥.០៣.២០២២។
សកម្មភាពនេះបានផ្ទុះឡើង ស្របពេលជនរងគ្រោះ ចូលទៅកាន់កាប់ដីរបស់ខ្លួន ហើយមានមនុស្ស១ក្រុម ។
ចេញមុខមកកាងរារាំង និងប្រើអំពើហិង្សាវាយមកលើម្ចាស់ដី រត់ផ្អើលអស់អ្នកស្រុក..!។
ក្នុងរឿងរ៉ាវនេះសមត្ថកិច្ច មិនឃាត់ខ្លួនជនបង្កទេ ស្របពេលដែលបទល្មើសរំលោភដីកម្មសិទ្ធ និងរារាំងប្រើអំពើហិង្សាមកលើម្ចាស់អចលនវត្ថុ មានជាក់ស្ដែង..!។
ជនរងគ្រោះឈ្មោះ ផៃ ធឿន ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ។
រីឯជនដៃដល់ឈ្មោះ ភោគ សាវឿន (ហៅអុិត)វ័យជាង៥០ឆ្នាំ នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ
ជនរងគ្រោះ ផៃ ធឿន និងភរិយាឈ្មោះ យឹម យ៉ានី រួមនិងសាច់ញាតិ។
បានទៅរៀបចំដាំបង្គោលថ្ម លើដីរបស់ខ្លួន នៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែលេចមុខ ជនដៃដល់ឈ្មោះ ភោគ សាវឿន និងបក្ខពួក ចេញមក រារាំងឈ្លោះប្រកែកមិនឱ្យជនរងគ្រោះ គ្រប់គ្រងដីឡើយ។
រហូតបង្កជាទំនាស់ពាក្យសម្ដីខ្លាំងខ្លាឈានដល់ ប្រើអំពើហិង្សាមកលើជនរងគ្រោះ។
ដោយឈ្មោះ ភោគ សាវឿន បានហក់វ៉ៃជនរងគ្រោះ ផៃ ធឿន ត្រូវចំនួន១ដៃ បណ្ដាលឱ្យរបួសនិងមានការប្រតាយប្រតប់គ្នា បន្ទាប់មកក៍បំបែកទៅវិញ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានដឹកទៅព្យាបាល និងបានដាក់ពាក្យបណ្ដឹង ចូលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្របែក ផងដែរ។
ប៉ុន្តែសមត្ថកិច្ចប៉ុស្តិ៍កំពង់ត្របែក ហាក់ព្រងើយកន្តើយ មិនចាត់ការបណ្ដឹង និងមិនឃាត់ខ្លួន ជនបង្កទាល់តែសោះ..?។
ជាហេតុនាំឱ្យជនរងគ្រោះ ដេកឈឺបាក់ទឹកចិត្ត អស់សង្ឃឹម ជាពន់ពេក លើមន្ត្រីនគរបាលឃុំកំពង់ត្របែក។
ករណីនេះពេលដាក់ពាក្យបណ្ដឹងលោក ណេត វុទ្ធី នាយប៉ុស្តិ៍កំពង់ត្របែក ។
បានប្រាប់ទៅក្រុមគ្រួសាររងគ្រោះថា៖ មានរឿងចំថ្ងៃចុងសប្ដាហ៍បែបនេះ គេមិនធ្វើការទេ ចាំថ្ងៃចន្ទបានអត់..?។
ទោះជាបែបនេះក្ដី ក្រោយមានការសួរនាំពីថ្នាក់ខេត្ត នៅព្រឹកទី២៦.០៣.២០២២។
សមត្ថកិច្ចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុ ប៉ុន្តែមិនឃាត់ខ្លួនជនបង្កនោះទេ។
មជ្ឈដ្ឋានអ្នកច្បាប់និយាយថា៖ ក្រុមជនបង្កមករារាំង និងប្រើអំពើហិង្សាមកលើម្ចាស់អចលនវត្ថុបែបនេះ!។
គឺចូលក្នុងបទ៖”រំលោភកាន់កាប់អចលនវត្ថុ ដោយមិនស្របច្បាប់ និងបទ៖ រារាំងប្រើអំពើហិង្សាមកលើម្ចាស់អចលនវត្ថុ” ។
ដែលជាបទល្មើសជាក់ស្ដែង៖ អាចឃាត់ខ្លួនបានមិនលើស៤៨ម៉ោង ក្រោយកើតហេតុ ប្រសិនបើសមត្ថកិច្ចអនុវត្តច្បាប់?៕