អ៊ុយក្រែន រកឃើញរណ្តៅសាកសពដ៏ធំមួយក្នុងទីក្រុងលីម៉ង់ក្រោយវាយដណ្តើមបានពីរុស្សុីមកវិញ!

0

 

(ALJazeera):  អភិបាលតំបន់លោក Pavlo Kyrylenko បាននិយាយថា អាជ្ញាធរអ៊ុយក្រែនបានរកឃើញផ្នូរដ៏ធំមួយនៅក្នុងទីក្រុង Lyman ភាគខាងកើតដែលត្រូវបានរំដោះនាពេលថ្មីៗនេះ ហើយវាមិនច្បាស់ថាតើសាកសពមានចំនួនប៉ុន្មាននោះទេ។

លោក Kyrylenko អភិបាលខេត្ត Donetsk ភាគខាងកើត បានសរសេរនៅលើ Telegram កាលពីថ្ងៃសុក្រថា “ក្រុមមន្ត្រីនៅទីក្រុង Lyman បានរកឃើញ “ផ្នូរដ៏ធំមួយ ដែលយោងទៅតាមព័ត៌មានក្នុងស្រុក អាចមានទាំងទាហាន និងជនស៊ីវិ(ប្រជាជន)។ ប៉ុន្តែ ចំនួន​ពិត​ប្រាកដ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ”។

យោងតាមកាសែត Kyiv Post បានផ្សាយនៅថ្ងៃស្រុកនេះថា ផ្នូរដ៏ធំមួយត្រូវបានរកឃើញនៅ Lyman “កន្លែងដែលសាកសពចំនួន ១៨០នាក់ ត្រូវបានកប់” រួមទាំងកុមារតូចៗផងដែរ។

គួរជម្រាបថា ទាហាន​អ៊ុយក្រែន​បាន​បើកការវាយលុកយ៉ាងខ្លាំងក្លាដណ្តើម​យក​ទីក្រុង Lyman នៅ​តំបន់ Donetsk ពី​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​មកវិញ កាល​ពី​ចុង​សប្តាហ៍​មុន។

ទោះជាយ៉ាងណា អាជ្ញាធរ​អ៊ុយក្រែន​បាន​ចោទប្រកាន់​ទាហាន​រុស្ស៊ី​ថា បានប្រព្រឹត្ត​អំពើ​ដ៏សាហាវឃោរឃៅ​យ៉ង់ខ្នងក្នុង​ទឹកដី​ដែល​កាន់កាប់ ប៉ុន្តែរាល់ការ​ចោទ​ប្រកាន់​ទីក្រុង​ម៉ូស្គូ​តែងតែបដិសេធជានិច្ច។

សូមរំលឹកដែរថា កាល​ពី​ខែ​មុន សាកសព​មនុស្ស​៤៣៦​នាក់​ត្រូវ​បាន​គេ​យក​ចេញ​ពី​កន្លែង​បញ្ចុះ​សព​ក្នុង​ទីក្រុង Izyum ភាគ​ឦសាន បន្ទាប់​ពី​វា​ត្រូវ​បាន​រំដោះ។ មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ភាគ​ច្រើន​ទំនង​ជា​អ្នក​ស្លាប់​ដោយ​ហិង្សា។

យ៉ាងណាក្តី ការរកឃើញនៅ Izyum បានជំរុញឱ្យសហភាពអឺរ៉ុប បានអំពាវនាវឱ្យមានតុលាការឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបញ្ជូនក្រុមអ្នកជំនាញដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលចោទប្រកាន់ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ៕

 

Leave A Reply

Your email address will not be published.