CNN សុំទោសចំពោះការផ្សាយអំពីករណីសម្លាប់រង្គាលនៅថៃ បន្ទាប់ពីមានការរិះគន់!

0

CNN សុំទោសចំពោះការផ្សាយអំពីករណីសម្លាប់រង្គាលនៅថៃ បន្ទាប់ពីមានការរិះគន់!

 

(ALjazeera): ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីលំដាប់ពិភព CNN បានធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីអ្នកកាសែតរបស់ខ្លួនបានចេញផ្សាយអំពីករណីសម្លាប់រង្គាល នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែងក្នុងប្រទេស ដែលមានកុមារ ២៤ នាក់ត្រូវបានសម្លាប់ ហើយបានថតផ្សាយឈុតឧក្រិដ្ឋកម្មដោយគ្មានការអនុញ្ញាត។

 

អគ្គស្នងការរងនគរបាលជាតិ លោក Surachate Hakparn បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកកាសែត CNN ទាំងពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងត្រូវបានពិន័យ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា ពួកគេបានធ្វើការផ្សាយនៅក្នុងប្រទេសថៃ ដែលមានត្រឹមតែទិដ្ឋាការទេសចរណ៍។

 

លោកបាននិយាយថា “យោងតាមការស៊ើបអង្កេតបានកំណត់ថា អ្នកកាសែតពីរនាក់របស់ CNN ពួកគេបានទទួលការអនុញ្ញាតឱ្យចូល និងថតខ្សែភាពរូបភាព ក៏ពិតមែន បន្ទាប់ពីត្រូវបានអាជ្ញាធរឲ្យចូលទៅក្នុងអគារដោយអ្នកស្ម័គ្រចិត្ត ឬមន្ត្រីសុខាភិបាល ហើយសមត្ថកិច្ចក៏មិនដឹងថាអ្នកនោះ ជាអ្នកយកព័ត៌មាន និងមិនត្រូវបានអនុញ្ញាតិឱ្យចូលទៅខាងក្នុងនោះទេ។ ក្រោយមក ពួកគេម្នាក់ៗបានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៥.០០០ បាត (១៣៣ ដុល្លារ) និងចាកចេញពីប្រទេសថៃហើយ”។

 

លោក Mike McCarthy អនុប្រធាន​ប្រតិបត្តិ និង​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់ CNN International បាននិយាយនៅក្នុងសេចក្តីថ្លែងការណរ៍របស់ CNN ថា “អ្នកយកព័ត៌មានរបស់លោក គ្មានចេតនាបំពានច្បាប់ប្រទេសណាមួយឡើយ ហើយលោកក៏បានសុំស្វែងរកការអនុញ្ញាតឱ្យចូលទៅក្នុងអគារផងដែរ ប៉ុន្តែក្រុម មន្រ្តីថៃមិនអនុញ្ញាតនេះទេ” ។

 

លោកបន្តថា “យើងមានការសោកស្ដាយជាខ្លាំង ចំពោះទុក្ខលំបាក ឬការបំពានដែលរបាយការណ៍របស់យើងអាចបង្កឡើង ហើយចំពោះការរអាក់រអួលណាមួយ ចំពោះប៉ូលីសក្នុងពេលដ៏សោកសៅសម្រាប់ប្រទេសនេះ។ ហើយ CNN នឹងបញ្ឈប់ការផ្សាយរបាយការណ៍នេះ និងបានលុបវីដេអូចេញពីគេហទំព័ររបស់ខ្លួនហើយ”។

 

អាជ្ញាធរបានចាប់ផ្តើមពិនិត្យមើលឧប្បត្តិហេតុនេះ បន្ទាប់ពីអ្នកសារព័ត៌មានថៃម្នាក់បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានឃើញអ្នកការសែត CNN ទាំងពីរនាក់ ចាកចេញពីកន្លែងកើតហេតុដោយបានផ្លោះឡើងរបងក្នុងបរិវេណកើតហេតុ នៅភាគឦសានប្រទេសថៃ ជាកន្លែងដែលពួកគេកំពុងរាយការណ៍អំពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដោយប៉ូលីសដែលត្រូវបានបណ្តេញចេញ ដែលអាជ្ញាធរបាននិយាយថាបានសម្លាប់មនុស្ស ៣៦ នាក់ ក្នុងនោះរួមមានកុមារ ២៤ នាក់។

 

រូបភាពនេះ បានជំរុញឱ្យមានការរិះគន់ពីក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃប្រទេសថៃ ដែលបាននិយាយថា “មានការខកចិត្ត” ចំពោះការផ្សាយរបស់ CNN និងការសម្រេចចិត្តថតឈុតឧក្រិដ្ឋកម្មនៅខាងក្នុង។ នេះ​វាពិតជាប្រាស់ចាកពីវិជ្ជាជីវៈ និង​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​ក្នុង​ការ​រាយការណ៍​អំពី​បទ​ឧក្រិដ្ឋ។ សមាគម​អ្នកកាសែត​ថៃ​បាន​រិះគន់​ទង្វើ​នេះ​ថា​ជា​ទង្វើ​«​គ្មាន​សីលធម៌​» និង​«​អសីលធម៌​»​។

 

ជាការឆ្លើយតបដំបូង CNN tweeted របស់ខ្លួនថា “ក្រុមការងារបានផ្តិតយកវីដេអូនៅខាងក្នុងមជ្ឈមណ្ឌលប្រហែល ១៥ នាទីបន្ទាប់មកចាកចេញ” ។ “ក្នុងអំឡុងពេលនេះ ខ្សែរភ្លើងត្រូវបានដាក់នៅនឹងកន្លែង កើតហេតុ ដូច្នេះក្រុមការងារចាំបាច់ត្រូវឡើងលើរបងដើម្បីចាកចេញ”។

 

គួរជម្រាបថា ដោយសារការសម្លាប់រង្គាលដ៏អាក្រក់បំផុតរបស់ប្រទេសថៃ ការវាយប្រហារនេះបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងទូលំទូលាយទៅកាន់ទីក្រុងតូចមួយនៃ Uthai Sawan នៅជនបទភាគឦសានប្រទេសថៃ៕

Leave A Reply

Your email address will not be published.