លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំ ការការពារ ក្នុងពិធីប្រណាំងទូក ក្នុងក្រុងកំពង់ចាម!
លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំ ការការពារ ក្នុងពិធីប្រណាំងទូក ក្នុងក្រុងកំពង់ចាម!
នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដល់ លោក–លោកស្រីស្នងការរង លោក–លោកស្រី នាយការិយាល័យជំនាញ និង អធិកានគរបាលស្រុក–ក្រុង ៖
១- ត្រួតពិនិត្យ បំពេញបន្ថែម និងត្រៀមអនុវត្តផែនការការពារ ក្នុងពិធីប្រណាំងទូក ក្នុងក្រុងកំពង់ចាម ដេីម្បីអបអរពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នៅថ្ងៃស្អែកនេះ ដេីម្បីធានាបាននូវ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយជូនថ្នាក់ដឹកនាំ ននិងពលរដ្ឋមកកំសាន្ត។
២–អនុវត្តវិធានការរដ្ឋបាលចំហ ឆែកឆេអាវុធជាតិផ្ទុះ រយ:ពេល៣ថ្ងៃ និងត្រៀមកំលាំងល្បាតនៅកន្លែងប្រារព្ធពិធី(វេទិកា ស្ដង់តាំងពិព័រណ៌ និងនៅតាមដងផ្លូវ)។
៣–ការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបញ្ជៀសការកក់ស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ដល់ការកំសាន្ដសប្បាយក្នុងពិធី ប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច ននិងតាំងពិព័រណ៍សមិទ្ធផលនានា។
៤–ត្រៀមកំលាំងអន្តរាគមន៍២៤/២៤ម៉ោង ពេលមានសភាពការណ៍មិនប្រក្រតីកេីតឡេីង។
បន្ទាប់ពីដឹកនាំកិច្ចប្រជុំចប់ ខ្ញុំក៍បានបន្តចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗនៅក្នុងបរិវេណប្រារព្ធពិធី នៅតាមស្ដង់តាំងពិព័រណ៌ និងតាមបណ្ដោយផ្លូវសំខាន់ៗ ដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: និងចាត់ឲ្យកងកម្លាំងជួយសម្រួល និងបញ្ជៀសការកក់ស្ទះចរាចរណ៍ ផងដែរ ៕