អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់ទីក្រុងគៀវ!
នេះបើតាមសេវាសន្តិសុខ SBU របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា លោក ឌីមីទ្រី មេដវេដេវ
“Dmitry Medvedev” ដែលបច្ចុប្បន្នជាអនុប្រធានសន្តិសុខរបស់រុស្ស៊ី ត្រូវបានស្ថិតក្នុងបញ្ជីចាប់ខ្លួននៃក្រមព្រហ្មទណ្ឌ របស់អ៊ុយក្រែនអស់រយៈពេលកន្លះឆ្នាំមកហើយ ដែលទាក់ទងនឹងការប៉ុនប៉ងធ្វើឱ្យខូចដល់បូរណភាពទឹកដីរបស់អ៊ុយក្រែន និងការរំលោភលើព្រំដែនរបស់ខ្លួន។
យ៉ាងណាមិញ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាអាជ្ញាធរអ៊ុយក្រែន មិនបញ្ចេញព័ត៌មាននេះឱ្យបានឆាប់ ឬមូលហេតុដែលពួកគេប្រកាសជាសាធារណៈនៅពេលនេះ។
បើតាមសេចក្តីថ្លែងការណ៍បាននិយាយថា ជនជាតិរុស្សីដែលលេចធ្លោផ្សេងទៀត ដែលជាប់ក្នុងបញ្ជីតាមចាប់ខ្លួនរួមមាន៖ រដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu លោក Vyacheslav Volodin ប្រធានសភាជាន់ទាប អ្នកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់ និងលោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខ។
គួរជម្រាបថា លោក Medvedev ត្រូវបានគេមើលឃើញថាមានកម្រិតមធ្យមនៅពេលដែលលោកបានធ្វើជាប្រធានាធិបតីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ នៅពេលដែលលោកបានប្តូរការងារជាមួយលោក Vladimir Putin ដែលបានក្លាយជានាយករដ្ឋមន្ត្រី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានសម្តែងនូវទស្សនៈរឹងរូសបំផុតរបស់រុស្ស៊ីមួយចំនួនលើអ៊ុយក្រែនផងដែរ៕