NATO ប្រកាសនឹងធ្វើសមយុទ្ធនុយក្លេអ៊ែរជាមួយសមាជិកទាំង ៣០ ប្រទេសរួមទាំងអ៊ុយក្រែននៅសប្តាហ៍ក្រោយ!
(ALjazeera): ប្រធានអង្គការណាតូ លោក Jens Stoltenberg និយាយថា សម្ព័ន្ធមិត្តយោធាលោកខាងលិចនឹងដំណើរការដូចការគ្រោងទុក ជាមួយនឹងសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ចំពេលមានភាពតានតឹងកើនឡើងជាមួយរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
យោងតាមមន្ត្រីអង្គការណាតូបានប្រាប់ថា សមយុទ្ធដែលមានឈ្មោះថា “Steadfast Noon” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាធម្មតាដំណើរការប្រហែលមួយសប្តាហ៍ពេញ។ លំហាត់សមយុទ្ធនេះ ពាក់ព័ន្ធនឹងយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងគ្រាប់បែកផ្ទាល់ណាមួយឡើយ។ យន្តហោះធម្មតារួមជាមួយនឹងយន្តហោះស៊ើបការណ៍ និងការចាក់ប្រេងលើអាកាសរួមគ្នាជាប្រចាំផងដែរ។
NATO បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចំនួន ១៤ ក្នុងចំណោមប្រទេសសមាជិក NATO ចំនួន ៣០ ក្នុងនោះរួមទាំងអ៊ុយក្រែនផងដែរ នឹងចូលរួមនៅក្នុងសមយុទ្ធនេះ ដែលធ្លាប់ត្រូវបានគ្រោងទុកម្តងរួចមកហើយ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
មន្ត្រីម្នាក់មកពីអង្គការណាតូ ដែលជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បាននិយាយថា ផ្នែកសំខាន់នៃសមយុទ្ធនឹងត្រូវធ្វើឡើងនៅចម្ងាយជាង ១ពាន់ គីឡូម៉ែត្រ (625 ម៉ាយ) ពីប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។
លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅមុនថ្ងៃនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុចសែល “ប្រសិនបើវានឹងបញ្ជូនសញ្ញាខុសឆ្គងមួយ ភ្លាមៗនោះ យើងលុបចោលនូវលំហាត់ដែលគ្រោងទុកយូរមកហើយ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន គឺមិនអាចនោះទេ”។ “ឥរិយាបថដ៏រឹងមាំរបស់អង្គការណាតូ កម្លាំងយោធារបស់យើង គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ការកើនឡើងអំណាចរបស់រុស្សុី”។
លោក Stoltenberg បានពណ៌នាការអត្ថាធិប្បាយនុយក្លេអ៊ែររបស់លោកពូទីនថាជា “គ្រោះថ្នាក់ និងគ្មានការប្រុងប្រយ័ត្ន” ហើយបានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តក៏បានបង្ហាញយ៉ាងច្បាស់ដល់រុស្ស៊ីថា វានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមមធ្យោបាយណាមួយ”។ យើងកំពុងតាមដានយ៉ាងដិតដល់នូវកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី” «យើងមិនបានឃើញការផ្លាស់ប្តូរណាមួយក្នុងឥរិយាបថរបស់រុស្ស៊ីទេ ប៉ុន្តែយើងនៅតែមានការប្រុងប្រយ័ត្ន»។
គួរជម្រាបថា ពូទីន បានផ្តល់សញ្ញាម្តងហើយម្តងទៀតថា គាត់អាចប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារប្រទេសរបស់គាត់។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា “ទីក្រុងម៉ូស្គូនឹងងាកទៅរករឿងនោះ ប្រសិនបើរដ្ឋរុស្ស៊ីប្រឈមមុខនឹងការបំផ្លិចបំផ្លាញ។ ថ្លែងតាមទូរទស្សន៍រដ្ឋ លោកបានចោទលោកខាងលិចថាបានលើកទឹកចិត្តឲ្យមានការសន្និដ្ឋានមិនពិតអំពីចេតនារបស់វិមានក្រឹមឡាំង”៕