កាំជ្រួចមីស៊ីលរុស្សីវាយប្រហារលើអគារផ្ទះល្វែងក្នុងប្រទេសអ៊ុយក្រែនបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់!
យោងតាមរបាយការណ៍បានឱ្យដឹងថា មនុស្ស ៥ នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគារផ្ទះល្វែងមួយ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលមូលដ្ឋានយោធានៅទីតាំងមួយផ្សេងទៀតក៏ត្រូវបានវាយប្រហារផងដែរ។
សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កាំជ្រួចបានបំផ្លាញប្លុកផ្ទះល្វែងកម្ពស់ប្រាំជាន់ ដែលមានទីតាំងនៅទីក្រុង Mykolaiv ។
យោងតាមសេចក្តីរាយការណ៍ ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់នៅរស់រានជីវិត ត្រូវបានទាញចេញពីគំនរបាក់បែក ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។
ជាមួយគ្នានេះដែរ រដ្ឋបាលយោធាក្នុងតំបន់ Lviv បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួនបីគ្រាប់ ដែលមួយគ្រាប់ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ុយក្រែន។
ដោយឡែក កងទ័ពអាកាសអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-24M ខណៈពេលកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងគោលដៅរុស្ស៊ីនៅក្នុងតំបន់ ដើម្បីគាំទ្រដល់កងទ័ពរបស់ខ្លួន។
គួរជម្រាបថា វាត្រូវបានគេនិយាយថា អ្នកបើកយន្តហោះម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះពីរនាក់បានស្លាប់នៅពេលដែលវាបានធ្លាក់នៅក្នុងតំបន់ Poltava ៕