ព្យាយាមច្រើនថ្ងៃ នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចនិងសហការ បីខេត្ត

0

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ *ឯម​ កុសល* ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយមានការឯកភាពពីឯកឧត្តម *វង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងស្រុកពញ្ញាឮ ខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ *រុន រ៉ា* ឋានៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រើរដ្ឋបាលចំហរ,និងអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ ប្រុស។

លោកវរសេនីយ៍ទោ រុន រ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយថា ដោយគោរពតាមបទបញ្ជានិងការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ *ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម ដែលតែងណែនាំដល់កងកម្លាំងស្តីពីការអនុវត្តតួនាទីភារកិច្ច បង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាក់ស្តែង ជាក់ស្តែងរូបលោក បានចុះត្រួតពិនិត្យនៅចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានមុខសញ្ញា មានគ្នាចំនួន ០៣នាក់ នាំគ្នាជិះម៉ូតូសម្រុកឆ្លងកាត់គេចគោលដៅដែលសមត្ថកិច្ចបានធ្វើការហាមឃាត់ ភ្លាមនោះសមត្ថកិច្ចយើង ក៏បានដេញតាមពីក្រោយ និងបានឃាត់ខ្លួនមកវិញ ដើម្បីធ្វើការសួរនាំ អ្នកទាំ០៣នាក់បានសារភាពប្រាប់ថាដោយសារពួកខ្លួនមានការពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនបាននាំគ្នាជិះម៉ូតូគេចពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ប្រុស÷
១.ឈ្មោះ *រិន សុខលាភ* ភេទ ប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ *ចន ណាសុឺ* ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។
៣.ឈ្មោះ *នៅ លីប៊យ* ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។
ដកហូតវត្ថុតាងរួមមាន: ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។

👉លុះរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តកិច្ចប្រត្តិបត្តការទៅសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជំនាញស្រុកមុខកំពូល និងស្រុកពញ្ញាឮ ខេត្តកណ្តាល ឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន ១៣នាក់៖
១.ឈ្មោះ *អ៊ុក ហុង* ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ *យ៉យ ប៊ុនណារ៉ុង* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៣.ឈ្មោះ *រ៉ា ឆៃរ៉ាត់* ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៤.ឈ្មោះ *ប៉ាក់ វណ្ណ:* ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៥.ឈ្មោះ *ផល សុវ៉ាន់* ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៦.ឈ្មោះ *ណេត លីហួរ ហៅ ណុយ* ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាមុខសញ្ញាមានដីកា *បង្គាប់ឱ្យចាប់ខ្លួនលេខ៥១១(ញ)ព្រ.ទ/២២ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចេញលោក ហុង លីមផ័ង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។*
៧.ឈ្មោះ *ថៃ និត ហៅ មឹក* ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
៨.ឈ្មោះ *ធី សុខរស់* ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
៩.ឈ្មោះ *ញែក វាសនា* ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១០.ឈ្មោះ *ម៉ាន់ វណ្ណ:* ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១១.ឈ្មោះ *ផែង សារ៉ាក់* ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១២.ឈ្មោះ *យ៉ន ជាតិ* ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១៣.

ឈ្មោះ *ឌី ប៊ី* ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។

លោកនាយការិយាល័យបានដឹងដែរថា ករណីនេះកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់,ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយសម្រាប់,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៦គ្រឿង។

បច្ចុប្បន្ន ករណីនេះជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់៕

Leave A Reply

Your email address will not be published.