Update៖ នៅព្រឹកនេះសមត្ថកិច្ចរកឃើញសពម្នាក់ចុងក្រោយ សរុបសព១១នាក់ ដែលនឹងត្រូវបញ្ចប់ការរុករក!

0

សមត្ថកិច្ចបាន រកឃើញសាកសពសិស្សសាលាម្នាក់ទៀតឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៤ឆ្នាំ ដែលបានបាត់ខ្លួន នឹងជាសពចុងក្រោយ ដែលត្រូវបានរកឃើញ។

ក្នុងករណីលិចទូកដ នៅ”កំពង់ដទទឹង”ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣.១០.២០២២ បណ្ដាលឱ្យស្លាប់ចំនួន១១នាក់របួស៤នាក់។

ក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចស្រង់បានសិស្សានុសិស្សចំនួន០៦នាក់ស្លាប់២នាក់។
១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
២/  ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)

៣/ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (រស់)

៤/ ឈ្មោះ ផាត ទីណា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (ស្លាប់)

៥/ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)

៦/ ឈ្មោះ រឿន សា ភេទប្រុស អាយុ ១៥ ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សិស្សសាលាដែលបានបាត់ខ្លួននៅពេលនោះ មានចំនួន ០៩នាក់ស្រី ០៣នាក់៖
១/ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
២/ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៣/ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៤/ ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៥/ ឈ្មោះ ភារម្យ ដាវីន ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៦/ ឈ្មោះ សុន សុផាត ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៧/ ឈ្មោះ បិនដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៨/ ឈ្មោះ រី សុលីន ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៩/ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
អ្នកទាំង០៩នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ករណីលិចទូកដនោះ ។
មូលហេតុមកពីទូកតូច ផ្ទុកលើសចំណុះ និងបើកបរខ្វះការប្រុងប្រយ័ត្ន.បណ្ដាលឱ្យរងគ្រោះសរុបចំនួន១៥នាក់ក្នុងនោះស្លាប់១១នាក់ នៅមានជីវិត៤នាក់ ប៉ុន្តែឡូវរកសពឃើញអស់ហើយ៕

Leave A Reply

Your email address will not be published.