លោកពូទីន៖ រុស្ស៊ីមិនមានគោលដៅបំផ្លាញអ៊ុយក្រែននោះទេ!

0

(Tass): ថ្លែងពីទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ពេលនេះរុស្ស៊ីមិនចាំបាច់មានការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននោះទេ ។

លោក ពូទីន បានថ្លែងថា “គោលដៅរបស់យើងមិនមែនបំផ្លាញអ៊ុយក្រែននោះទេ ។ យើងមានជនជាតិអ៊ុយក្រែនប្រហែលជាង ៣ លាននាក់នៅក្នុងប្រទេសរុស្ស៊ី ហើយគ្រួសារជាច្រើនរបស់យើងស្គាល់ និងស្រឡាញ់បទចម្រៀង និងវប្បធម៌អ៊ុយក្រែន” ។

លោកប្រធានាធិបតីខ្លាឃ្មុំទឹកកករូបនេះបានបញ្ជាក់ថា “យើង​មិន​គួរ​ធ្វើអ្វី​ដូច​អ្នក​ដែលអ្នកធ្លាប់បាន​លប់​ចោល​វប្បធម៌របស់យើង​នោះ​ទេ ព្រោះថា វប្បធម៌មិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ក្នុងសង្គ្រាមលុកលុយនេះ” ។

គួររំលឹកថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានអំពាវនាវឲ្យជួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។

យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ៕

Leave A Reply

Your email address will not be published.