ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បង្កើតកំណត់ត្រាមានវិញ្ញាសាប្រកួតដល់ទៅ ៦០៨វិញ្ញាសា ចំណោម ៣៨ប្រភេទកីឡា

0

កីឡាចំនួន ៣៧ប្រភេទ បូកនិងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមវិបសាយស៊ីហ្គេមផ្លូវការ cambodia2023.com បានបញ្ជាក់។

បន្ថែមលើការសម្រេចសម្រាប់ប្រភេទកីឡា វិញ្ញាសាដែលដាក់ឲ្យប្រកួតក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ ពោលគឺនឹងមាន ៦០៨វិញ្ញាសា (បានន័យថា ៦០៨មេដាយមាស) នេះនាំឲ្យបំបែកកំណត់ត្រាព្រឹត្តិការណ៍ដែលមានវិញ្ញាសាប្រកួតច្រើនជាងគេ នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០វិញ្ញាសា។

ហែលទឹកជើងទា ដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖«យើងបានឯកភាពគ្នាជាមួយប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ចំនួន ៣៨ប្រភេទកីឡា ក្នុងវិញ្ញាសា ៦០៨វិញ្ញាសា គឺយើងបានដាក់ចេញជាផ្លូវការ សម្តេចពិជ័យសេនា ឯកឧត្តមបណ្ឌិត ក៏បានចុះហត្ថលេខាកំណត់ទៅលើប្រភេទកីឡា និងវិញ្ញាសាអស់ហើយ ហើយការកំណត់នេះក៏បានការឯកភាពទាំងស្រុងពីសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផងដែរ»

ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖

  • អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
  • កីឡាលើទឹក (ហែលទឹកលោតទឹកបាល់ទឹក និងហែលទឹកជើងទា)
  • វាយសី
  • បាល់បោះ (×៥ និង ៣×)
  • ប៊ីយ៉ា ស្នូកឃ័រ
  • ប្រដាល់សកល
  • កាយវប្បកម្ម
  • អុក (អុកចត្រង្គ និងអុកចិន)
  • ទោចក្រយាន (កង់គួក និងកង់ភ្នំ)
  • ១០. គ្រីឃីត (T20/Sixes និង T50/T20)
  • ១១កីឡារាំ
  • ១២កីឡាអេឡិចត្រូនិក
  • ១៣គុនដាវ
  • ១៤. Floorball
  • ១៥បាល់ទាត់ (បុរសនារី)
  • ១៦វាយកូនហ្គោល
  • ១៧. កាយសម្ព័ន្ធ (Aerobic and Artistic)
  • ១៨ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
  • ១៩ម៉ូតូទឹក
  • ២០យូដូ
  • ២១ការ៉ាតេ
  • ២២យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីនជឺជីតស៊ូឃីកបុកសីងវ៉ូវីណាមគុនខ្មែរ
  • ២៥ប៉េតង់
  • ២៦ទូកក្ដោង
  • ២៧សីដក់
  • ២៨សូហ្វតេន្នីស
  • ២៩វាយកូនឃ្លីលើតុ
  • ៣០តេក្វាន់ដូ WT
  • ៣១វាយកូនបាល់
  • ៣២.  ប្រណាំងទូកប្រពៃណី
  • ៣៣ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
  • ៣៤បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
  • ៣៥លើកទម្ងន់
  • ៣៦ចំបាប់
  • ៣៧វ៉ូស៊ូ
  • ៣៨. Teqball (កីឡាសម្ដែង)

កីឡាសម្ដែង (Demonstration Sport) កីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕

Leave A Reply

Your email address will not be published.