មេដឹកនាំ​ជំរំ​រ៉ូហ៊ីងយ៉ា​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​បង់ក្លាដែស!

0

(ALjazeera): មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ាពីរនាក់ត្រូវបានគេសម្លាប់ក្នុងប្រទេសបង់ក្លាដែស ខណៈដែលភាពអសន្តិសុខកាន់តែអាក្រក់នៅក្នុងជំរុំលំនៅដ្ឋានជនភៀសខ្លួនជិតមួយលាននាក់។

អ្នកនាំពាក្យប៉ូលិសលោក ហ្វារុក អាមេដ Faruk Ahmed បាននិយាយថា មេដឹកនាំរ៉ូហ៊ីងយ៉ាត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍នៅឯជំរុំទី 13 ដោយហៅវាថាជាការវាយប្រហារដ៏អាក្រក់បំផុតមួយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ប៉ូលីសបានឲ្យដឹងថា“ជនមិនស្គាល់អត្តសញ្ញាណមានគ្នាជាង 10 នាក់បានលួចចូលវាយប្រហារ សម្លាប់លោក ម៉ាល់វី ម៉ូហាមេដ យុនុស Maulvi Mohammad Yunus អាយុ 38 ឆ្នាំ ដែលជាប្រធាននៃ ជំរុំទី 13 ។ ហើយពួកគេក៏បានបន្តទៅសម្លាប់ លោក ម៉ូហាមេដ អានវ៉ា Mohammad Anwar អាយុ 38 ឆ្នាំម្នាក់ទៀតផងដែរ។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃអង្គភាពប៉ូលីសវរជនបង់ក្លាដេស ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅក្នុងជំរុំនានា បានស្តីបន្ទោសការសម្លាប់នេះ ទៅលើកងទ័ពសង្គ្រោះ Arakan Rohingya Salvation Army (ARSA) ដែលជាក្រុមប្រដាប់អាវុធប្រយុទ្ធនឹងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួរជម្រាបថា ការតាំងទីលំនៅដ៏អាក្រក់នេះ ត្រូវបានគេមើលឃើញថា មានការកើនឡើងនៃអំពើហិង្សាក្នុងប៉ុន្មានខែថ្មីៗនេះ ដោយក្រុមក្មេងទំនើងព្យាយាមអះអាងការគ្រប់គ្រងលើការជួញដូរគ្រឿងញៀន និងបំភិតបំភ័យដល់ការដឹកនាំជនស៊ីវិលរបស់ជនភៀសខ្លួន តាមរយៈការសម្លាប់ និងការចាប់ពង្រត់។

ប្រទេសបង់ក្លាដែស បានដាក់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងជំរុំដ៏ធំ ចាប់តាំងពីពួកគេបានភៀសខ្លួនពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ 2017 ដែលឥឡូវនេះជាកម្មវត្ថុនៃការស៊ើបអង្កេតអំពើប្រល័យពូជសាសន៍នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ៕

Leave A Reply

Your email address will not be published.